ប៉ូលិស​ក្រុង​តាខ្មៅ​បង្ក្រាប​ករណី​គ្រឿងញៀន​បាន​មួយ​ហ្វូង​

    កណ្តាល ៖ ប៉ូលិស​ក្រុង​តាខ្មៅ​បង្ក្រាប​ករណី​ទី​៩​បាន​មួយ​ហ្វូង​ពាក់ព័ន្ធ​ការជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​នា​ថ្ងៃទី​០៣ ​មករា​ ២០១៧ វេលា​ម៉ោង​៩ ​និង​៣០​នាទី ចំណុច​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១១​នាក់៖ 

១.​ឈ្មោះ សុវណ្ណ មុន្នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិប​ត្តា​ជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​​ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)។
២.​ឈ្មោះ មឿ​ន កាត់​ត្រើយ ហៅ​អា​កាត់ ភេទ​ប្រុស អាយុ២៦​ឆ្នាំ នៅ​ភូមិប​ត្តា​ជី សង្កាត់ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)។
៣.​ឈ្មោះ​ ម៉ៅ ចាន់ណា​រ៉ា ហៅ​មាំ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​តា​ក្តុល​ សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)។
៤.​ឈ្មោះ​ មឿ​ន សា​រ៉ា​យ ភេទ​ប្រុស អាយុ៣២​ឆ្នាំ នៅ​ប​ត្តា​ជី​សង្កាត់​ព្រែក​ហូរ​ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)។​
៥.​ឈ្មោះ​ អោក វណ្ណា ហៅ​មាំ​ង នៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)។
៦.​ឈ្មោះ​ មឿ​ន ផល្លី ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ នៅ​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​ (​ឃាត់ខ្លួន​)។
៧.​ឈ្មោះ ​ទ្រី វណ្ណៈ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិប​ត្តា​ជី សង្កាត់ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)។
៨.​ឈ្មោះ ​ហេង ពេជ្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ​មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)។
៩.​ឈ្មោះ ហន ពិសិដ្ឋ ភេទ​ប្រុស អាយុ២៦​ឆ្នាំ ទីលំនៅ ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ​មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)។
១០.​ឈ្មោះ​ ចាន់ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២៤​ឆ្នាំ នៅ​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)។​
១១.​ឈ្មោះ ខឿន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទីលំនៅ ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ​ (​គេចខ្លួន​)។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​​ញៀន​មេ​តំ​ហ្វេ​តា​មីន ​(​ម៉ា​ទឹកកក​ice) ០២​កញ្ចប់ (​ធំ​១​កញ្ចប់ និង តូច​១​កញ្ចប់), សម្ភារៈ​សំរាប់​វេច​ខ្ចប់ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​, ដាវ​សា​ម៉ូ​រ៉ៃ​០២​ដើម​,​ កាំភ្លើង​កែឆ្នៃ​០២​ដើម​ (កាំភ្លើង​ខ្យល់​), លុយ​ដុល្លារ ២​ដុល្លារ​, លុយ​បាត ៧០​បាត​, ​ទូរស័ព្ទ​ម៉ាក​N​ចុច​ពិល​០៣​គ្រឿង​, កង់​តួ​ស្រី​ពណ៌​ផ្កាឈូក​០១​គ្រឿង និង​ម៉ូតូ​០១​គ្រឿង​ម៉ាក​ HONDA CUb​ ជ្រុង​៥០ ពណ៌​ទឹកប៊ិច​ពាក់ស្លាកលេខ​កណ្តាល ​1R-7604។​

    ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ កម្លាំង​ប៉ូលិស​ផ្នែក​ប្រឆាំង គ្រឿងញៀន​ក្រុង​តាខ្មៅ និង​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ព្រែក​ហូរ បានចេញ​ល្បាត​ដល់​ចំណុចកើតហេតុ​ខាងលើ​បានឃើញ​ជនសង្ស័យ​ទី​១​កំពុង​ជិះ​កង់​ដោយ​មានការ​សង្ស័យ បាន​ឃាត់​ត្រួតពិនិត្យ​រកឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​តូច។

    ពេលនោះ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទី​១​​ បាន​ឆ្លើយ​សារភាពថា​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ​ខឿន នៅផ្ទះ​របស់​ជនសង្ស័យ​ទី​២ ទើប​ឈានដល់​ទៅធ្វើ​ការឆែកឆេរ​រកឃើញ​វត្ថុតាង​បន្ថែមទៀត​ដូចខាងលើ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ ដែលមាន​ការពាក់ព័ន្ធ​ខាងលើ​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

Unnamed %285%29
adverise with khmeread