ស្រា​បៀរ Heineken® បានរៀបចំ​កម្មវិធី Touch The Music ឆ្លង​ឆ្នាំ​ថ្មី

​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី 30-31 ខែធ្នូ ឆ្នាំ 2016  ស្រា​បៀរ Heineken® បានរៀបចំ​កម្មវិធី “Touch The Music” ឆ្លង​ឆ្នាំ​ថ្មី​នៅ​ក្លិប Marquee ដោយបាន​ធ្វើ​ឲ្យ​កក្រើក​ក្រុង​កោះ​ពេជ្រ  ហើយ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង និង​ការសរសើរ​ពី​អ្នកចូលរួម​ជាច្រើន​។​

​    ​កម្មវិធី “Touch The Music” បាន​ទាក់ទាញ​ទស្ស​និក​យ៉ាងច្រើន​កុះករ​បានមក​ចូលរួម​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ក្លិប Marquee ខណៈពេល​ពួកគេ​បាន​រីករាយ​ក្រេប​រសជាតិ​ឈ្ងុ​ញ​ឆ្ងាញ់​នៃ​ស្រា​បៀរ Heineken® ទស្សនា​ទស្សនីយភាព និង​សកម្មភាព​បែ្ល​ក​អស្ចារ្យ​របស់​មនុស្ស​យន្ត​ជាច្រើន​ប្រភេទ ព្រមទាំង​រីករាយ​ស្តាប់​តន្ត្រី និង​រាំលេង​កម្សាន្ត​រហូតដល់​ថ្ងៃ​រះ​។​

​    ​កម្មវិធី “Touch The Music” គឺជា​កម្មវិធី​ថ្មី​ចុងក្រោយ​ក្នុង​វេទិកា​តន្ត្រី​ក្នុង​តំបន់ Heineken Green Room ដែល​បានទទួល​ជោគជ័យ​យ៉ាងខ្លាំង​និង​កំពុង​ឈានចូល​ឆ្នាំ​ទី​ពីរ​ហើយ​។ កម្មវិធី “Touch The Music” ធ្វើ​ឲ្យ​កម្មវិធី​វេទិកា​តន្ត្រី​ថ្មី​ជា​លក្ខណៈ​សាកល​មាន​ឈ្មោះថា #LIVEYOURMUSIC របស់​ស្រា​បៀរ Heineken® បាន​ឈានទៅ​កម្រិត​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ព្រឹត្តិការណ៍​នានា ដែលមាន​បង្ហាញ​មនុស្ស​យន្ត Sonic Droids ដែលមាន​កម្ពស់​ខ្ពស់ជាង​ភ្ញៀវ​ចូលរួម​កម្មវិធី​រហូត​ដល់​ពីរ​ម៉ែត្រ​កន្លះ​ខណៈពេល​មនុស្ស​យន្ត​ទាំងនេះ​ដើរ​ដោយ​សេរី​កាត់​តាម​ហ្វូងមនុស្ស អម​ជាមួយនឹង​ចង្វាក់ភ្លេង EDM​។ មាន​ឌី​ជេ​ឆ្នើម​មួយចំនួន​ដូចជា​ឌី​ជេ Ara ពី​ប្រទេស​ហ្វីលីពីន និង​ឌី​ជេ​ឆ្នើម​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​ដូចជា​ឌី​ជេ Maily, ឌី​ជេ Snow Y និង​ឌី​ជេ Pink ។​

​    ​ក្រៅពី​ទស្សនីយភាព​គួរ​ឲ្យ​ទាក់ទាញ ភ្ញៀវ​ចូលរួម​កម្មវិធី​នឹង​ត្រូវបាន​លើកទឹកចិត្ត​ក្នុងការ​ប៉ះ និង​ទំនាក់ទំនង​ជាមួយ​មនុ​ស្សយ​ន្ត Sonic Droids ដែល​បង្ក​ភាព​ភ្ញាក់ផ្អើល​ខុសៗ​គ្នា​ក្នុង​គោលបំណង​ផ្តល់​ការកម្សាន្ត​សម្រាប់​អ្នក​ចូលចិត្ត​វិស័យ​តន្ត្រី​ទាំងនេះ និង​បើក​ទំព័រ​ថ្មី​សម្រាប់​ពួកគេ​បង្កើន​បទ​ពិ​សោ​ន៍​ក្នុងការ​ចូលរួម​កម្មវិធី​តន្ត្រី​។​

​    ​ខណៈពេល​មនុស្ស​យន្ត Droid នីមួយៗ​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​ក្នុង​កម្មវិធី​ជប់លៀង​នេះ  តន្ត្រី​អម​ជាមួយនឹង​ទស្សនីយភាព​ដែល​បាន​រចនា​រៀបចំឡើង​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​នឹង​ធានាថា Heineken Green Room “Touch The Music” គឺ​ពិតជា​កម្មវិធី​ពិសេស​មួយ​ដែល​មិនអាច​បំភ្លេចបាន​ដោយ​ប្រ​បាច់​បញ្ចូល​គ្នា​រវាង​តន្ត្រី និង​កាយវិញ្ញាណ​ផ្សេងៗ​គ្នា​។​

​    ​បើក​ទំព័រ​ថ្មី​នៃ​ការទទួលបាន​បទពិសោធ​ន៍​ក្នុងការ​ស្តាប់​តន្ត្រី​ជាមួយ​ស្រា​បៀរ Heineken និង​ឆែក​មើល​ព័ត៌មាន និង​រូបថត​ទាំងអស់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ Heineken៖ (www.facebook.com/heineken)​។ សូម​ទទួលបាន​យក​បទពិសោធន៍​ក្នុងការ​ស្តាប់​តន្ត្រី​លើសពី​បទពិសោធន៍​ស្តាប់​តន្ត្រី​តាម​វិធី​ធម្មតា​ដូច​បច្ចុប្បន្ន​!

Img 0004 copy
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...