samsung-banner
adverise with khmeread

នាំគ្នាព្រួតវាយ​ជនរងគ្រោះ​ម្នាក់រ​ហូត​ដល់​បាក់ដៃ

Untitled 1

    ក្រចេះ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ រដ្ឋបាល កន្ទួត បាន​នាំខ្លួន​ជនសង្ស័យ​ម្នា​ក់មក​អធិការដ្ឋាន​​ប៉ូលិស​ស្រុក​ចិត្រ​បុរី កាលពី​ថ្ងៃទី​៣​ មករា ​២០១៧  បន្ទាប់ពី​បាន​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា វាយ​បុរស​ម្នាក់​បាក់ដៃ កាលពី​ថ្ងៃទី​៣១​ ធ្នូ ២០១៦ វេលា​ម៉ោង​១០ ​និង​៥៥​នាទី​នៅ​ចំណុច​ក្រុមហ៊ុន​ភូ​រៀង ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស៊ុន ឧ​ត្ត​ម ភេទ​ប្រុស អាយុ៣២​ឆ្នាំ ជាតិខ្មែរ​​មា​នទី​ភូមិ​ស្រែ​នន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ។

    ចំណែក​ជនបង្ក៖ ​១-​ឈ្មោះ ​ធុច សា​រ៉ា​ត ភេទ​ប្រុស អាយុ៣០​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ល្អក់ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ, ២.​ឈ្មោះ​ ផាន សុភា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ល្អក់ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ និង​៣-​ឈ្មោះ​ សា​យិន សា​ម៉េ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ពង​ទឺ​ក ឃុំ​ទ​ន្លូ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។​ ​អ្នក​ទាំងនេះ ជា​កម្ម​ករ នៅ​ក្រុមហ៊ុន​ភូ​រៀង ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ។​

    ប៉ូលិស​បន្តថា មូលហេតុ​កើត​អំពើហិង្សា ដោយសារ​ទំនាស់​ពាក្យសំដី​រវាង​ជនសង្ស័យ នាំគ្នា​វាយ​ជនរងគ្រោះ នឹង​កំណាត់ឈើ​ជ្រុង បណ្ដាលឱ្យ​បាក់ដៃ​ខាងឆ្វេង​។​ នៅ​ថ្ងៃទី​១​ មករា ​២០១៧ ជនរងគ្រោះ​មក​ដាក់​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល កន្ទួត​។​ ​លុះដល់​ថ្ងៃទី ​៣ ​មករា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ រដ្ឋបាល កន្ទួត​បាន​ឃាត់ខ្លួន​ហើយ​នាំខ្លួន ជនសង្ស័យ​មក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ចិត្រ​បុរី។​

    បច្ចុប្បន្ន ជនបង្ក​ខាងលើ​រួមទាំង​វត្ថុតាង​កំពុង​ឃាត់ខ្លួន និង​រក្សា​ទុកជា​ណ្ដោះ​អាសន្ននៅអធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់