ក្នុងបំណងឱ្យប្រជាជនចាប់អារម្មណ៍នឹងរបៀបរស់នៅដែលមានសុខភាពល្អ មន្ត្រីសាលាក្រុងលីនវូដ (Lynwood) រដ្ឋកាលីហ្វ័រញ៉ាបានបង្កើតកម្មវិធីប្រចាំឆ្នាំនៅនឹងកន្លែង ឈ្មោះថា "Cash for Chunkers"។ អ្នកចូលរួមត្រូវបានបែងចែកចេញជា ៤ ក្រុម ហើយពួកគេត្រូវប្រកួតគ្នារកមើលនរណាដែលស្រកទម្ងន់ច្រើនជាងគេសម្រាប់រយៈពេល ១២ សប្តាហ៍។ ឆ្នាំនេះ ក្រុមដែលឈ្នះនឹងទទួលបានសាច់ប្រាក់សុទ្ធចំនួន ៣.៥០០ ដុល្លារ។
ទីក្រុងលីនវូដមានបញ្ហាមនុស្សឡើងទម្ងន់ដ៏ធ្ងន់ធ្ងរ ក្នុងនោះមនុស្សពេញវ័យម្នាក់ក្នុងចំណោម៥នាក់នៅទីនេះសុទ្ធតែធាត់ហួសប្រមាណ ប៉ុន្តែជំនួសឱ្យការចាត់វិធានការតឹងរ៉ឹងដូចជាការហាមឃាត់ ភេសជ្ជៈ ឬដំឡើងពន្ធលើអាហារលឿន (Fast Food) ក្រុមអាជ្ញាធរបានសម្រេចចិត្តជំរុញទឹកចិត្តប្រជាជនឱ្យសម្រកទម្ងន់តាមរយៈការផ្តល់ជូនរង្វាន់ជាសាច់ប្រាក់តែម្តង៕
