បញ្ជូន​ម៉ែ​យ៉ែមឈ្មោះ “​ស្រីមុំ​” ​ម្នាក់​ទៅ​តុលាការ​ពីបទ​សញ្ចារកម្ម​

    ភ្នំពេញ ៖ សមត្ថកិច្ច រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​នា​ថ្ងៃទី​៤ ​មករា​នេះ បន្ទាប់ពី​បានធ្វើការ​បង្ក្រាប​ហាង​កាហ្វេ​មួយកន្លែង​ឈ្មោះ “​ស្រីមុំ​” ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៨០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដោយសារតែ​ហាង​កាហ្វេ​មួយ​នេះ​មាន​បង្កប់​សេវាកម្ម​ផ្លូវភេទ​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី ល្ងាច​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅនេះ។​

    ក្រោយ​ការតាមដាន​មួយរយៈ​សមត្ថកិច្ច​បាន​បង្ក្រាប​ហាង​កាហ្វេ “​ស្រីមុំ​” នេះ ហើយ​ធ្វើការ​ឃាត់ខ្លួន​នារី​ជនជាតិ​យួន​៣​នាក់ និង​មេការ​ម្នាក់ យកទៅ​ធ្វើការ​សាកសួរ​។ មេការ​ដែល​ត្រូវ​បញ្ជូនទៅ​តុលាការ​ឈ្មោះ ​វី ស្រីអូន ហៅ អា​ម៉ី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ​ មុខរបរ​លក់​កាហ្វេ បង្កប់​សេវា​ផ្លូវភេទ។ ​ដកហូត​ស្រោមអនាម័យ​មួយចំនួន​និង​សៀវភៅ​កត់ត្រា​៣​ក្បាល។​

    បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ និង​បញ្ជូន​នារីរ​កស៊ី​ផ្លូវភេទ​ទាំងបី​នាក់​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៕

Unnamed
adverise with khmeread
Loading ad ...