ប៉ូលិស​ខេត្ត​ព្រះសីហនុ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ ២ ​នាក់​

    ព្រះសីហនុ ៖ ប៉ូលិស​ខេត្ត​ព្រះសីហនុ​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​២​នាក់​លើ​២​ករណី​ផ្សេងគ្នា​កាលពី​ថ្ងៃទី​៣ ​មករា ​២០១៧។​

    ករណី​ទី​១-​ប៉ូលិស​ក្រុងព្រះសីហនុ បង្ក្រាបបាន​អំពើ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​មួយ​ករណី កាលពី​ម៉ោង​ជិត​១២​ យប់​ថ្ងៃទី​៣ ​មករា​២០១៧ ​នៅ​ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ដោយ​ឃាត់ខ្លួន​បាន​ម្នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សួន ស៊ីផុន ភេទ​ប្រុស ​អាយុ៣១​ឆ្នាំ ដកហូត​បាន​វត្ថុតាង ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ៨​ កញ្ចប់​តូច, ​ទូរស័ព្ទដៃ​២​គ្រឿង និង​សម្ភារៈ ផ្សេងៗ​មួយចំនួនទៀត​។​

    ករណី​ទី​២-​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ កម្លាំង​ប៉ូលិស​ស្រុក​កំពង់សីលា នៅ​រសៀល​ថ្ងៃទី​៣ ​ខែ មករា ឆ្នាំ​២០១៧ ​បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​អំពើ​លក់​ចែកចាយ​ថ្នាំញៀន​១​ករណី នៅ​ភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង​ ស្រុក​កំពង់សីលា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​ណន គីមលី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ដកហូត​យកបាន​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន​ចំនួន​១៤​កញ្ចប់​តូច និង​សំភារៈផ្សេងៗ​មួយចំនួន៕

Untitled 1
adverise with khmeread
Loading ad ...