បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ពីរ​ករណី​ឃាត់ខ្លួន ២ នាក់​

    បាត់ដំបង ៖ ប៉ូលិស​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រួមគ្នា​ជាមួយ​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស និង​កម្លាំង​ប៉ូ​លស​ស្រុក​បាណន់ បាន​បង្ក្រាប​ករណី​រក្សា​ទុក ប្រើប្រាស់​ដឹកជញ្ជូន ឬ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារ ធាតុ​ញៀន ០២ ​ករណី​ផ្សេងគ្នា ត្រង់ចំណុច​ភូមិ​ប៉ោយ​ស្វាយ ឃុំ​តាគ្រាម ស្រុក​បាណន់ និង​ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន ០២ ​នាក់​និង​ដកហូត​បាន​ថ្នាំញៀន​ទម្ងន់ ១.៣៦​ក្រាម កាលពី​ថ្ងៃទី០១ និង​ទី០២ ខែ មករា ឆ្នាំ២០១៧។​

    លោក វរៈសេនីយ៍ឯក កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទ ល្មើស បានឱ្យដឹងថា ប៉ូលិស​បាន​បង្ក្រាប ការជួញដូរ​គ្រឿងញៀន​បាន​ ២ ករណីនេះ​បាន​ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន ០២ ​នាក់​គឺ ឈ្មោះ កា ពៅ ហៅ​ល្អិត​ ភេទប្រុស ​អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង ដោយ​ដកហូត​ថ្នាំញៀន មេ​តំ​ហ្វេ​តា​ម៉ី​ន ម៉ា​ទឹកកក ICE ទម្ងន់ ០,៦០ ក្រាម និង ឈ្មោះ តាំង ឈិន​ហ្វុ​ង ហៅ ឡុង ភេទ ប្រុស អាយុ​២៦​ឆ្នាំ  រស់នៅ​ភូមិ​អូរ​ខ្ជាយ​សង្កាត់ ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ ដំបង​ដកហូត​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក ICE ទម្ងន់ ០,៧៦ ក្រាម។​

    ក្រៅពី​ថ្នាំញៀន​នៅមាន​សម្ភារៈ​សម្រាប់​ជក់​ និង​កូន​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន​។​ លោក​បាន​បញ្ជាក់ថា​ជន​ល្មើស​និង​វត្ថុតាង និង ត្រូវ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលា ការ​ខេត្តបាត់ដំបង៕

Unnamed %284%29 adverise with khmeread

មតិយោបល់