បង្ក្រាប​ទីតាំង​ជល់​មាន់​, បាញ់អាប៉ោង​....​អ្នកលេង​រត់​ចូល​ព្រៃ​អស់​

    ព្រះសីហនុ ៖ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​វាលរេញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​ចុះបង្ក្រាប​ល្បែង​ជល់​មាន់ និង​អាប៉ោង​ខុសច្បាប់ មួយកន្លែង ក្នុង​នោះបាន​ដកហូត​វត្ថុ​តា​ង​មួយចំនួន ចំណែក​អ្នកលេង​រត់​ចូល​ព្រៃ​អស់។​

    ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​០៤ ​មករា​ ២០១៧ វេលា​ម៉ោង​១១​នេះ​នៅ​ចំណុច​ក្រោយ​ផ្សារ​វាលរេញ ស្ថិតនៅ​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។​

    ប៉ូលិស​និយាយថា ប៉ូលិស​ដកហូត​ម៉ូតូ​ចំនួន​០២​គ្រឿង, ​មាន់​ជល់​០៣​ក្បាល (​ងាប់​០១​ក្បាល​), ​ស៊ំ​ក្រុងមាន់​០៤, ​កន្ត្រក​ដាក់​០២, ​ជញ្ជីង​ថ្លឹង​០១, ​ស្កុ​តរុំ​១២, ​ចាន​ថាស ​និង​ខ្ទឹ​ល​សម្រាប់​បាញ់អាប៉ោង​មួយ​កំ​ប្លេ។ ​ចំណែក​អ្នកលេង​រត់​ចូល​ព្រៃ​អស់៕

adverise with khmeread