ត្រី​បា​ឡែ​ន​ដែល​ហែល​សមុទ្រ​មុន​កប៉ាល់ Titanic លិច ស្លាប់​នៅ​អាយុ ១០៥ ឆ្នាំ​

    ​កើតមក​បាន​មួយឆ្នាំ​មុនពេល​កប៉ាល់ Titanic លិច​ក្នុង​សមុទ្រ ត្រី​បា​ឡែ​ន​ពេជ្ឈឃាដ​ចាស់​ជាងគេ​បំផុត​លើ​ពិភពលោក​បាន​ស្លាប់ បន្ទាប់ពី​បាត់​ខ្លួន​មួយរយៈ​។​

​    ​ត្រី​បា​ឡែ​ន​ពេជ្ឈឃាដ​នេះ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​អាយុប្រមាណ​ជា ១០៥ ឆ្នាំ​មកហើយ​។ ត្រី​បា​ឡែ​ន​ញី​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​ចុងក្រោយ​នៅ​ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៦ នៅ​ច្រក​សមុទ្រ Haro  ប៉ុន្ដែ​អ្នកវិទ្យាសាស្ត្រ​បាន​បាត់​សញ្ញា​ពី​វា ហើយ​ពួកយើង​ប្រហែល​មិនអាច​ឃើញ​វា​ម្ដង​ទៀតឡើយ​។​

​    ​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ត្រូវ​បា​ឡែ​ន​នេះ​តាំងពី​ឆ្នាំ ១៩៧១ នៅពេលនោះ​ត្រី​បា​ឡែ​ន​ញី​មាន​អាយុ ៦០ ឆ្នាំ និង​បានដាក់​ឈ្មោះ​វា​ថា J2​។​

​    ​វត្តមាន​របស់ J2 បានធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ​ភ្ញាក់ផ្អើល​បំផុត ដោយសារ​ត្រី​បា​ឡែ​ន​ប្រភេទ​ពេជ្ឈឃាដ​អាច​រស់រានមានជីវិត​ពី​ចន្លោះ ៦០ ទៅ ៨០ ឆ្នាំ​ប៉ុណ្ណោះ​៕

 

3bcfd96c00000578 0 image a 34 1483452679357 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់