ឧបករណ៍ Zoom នេះ​ញាក់សាច់​! ពាក់​លើ​ទូរស័ព្ទ យឺត​ឃើញ​ព្រះ​ចន្ទ​

    ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ហ្ស៊ូ​ម HDZoom360 របស់​ហូ​ឡង់​បានប្រកាស​ចេញ​កំពូល​កញ្ចក់ Len មួយ​សម្រាប់​ស្មា​ត​ហ្វូ​ន ដែល​ផ្ដល់ជូន​លោកអ្នក​នូវ​គុណភាព​រូបភាព​លើ​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ដែល​អាច​យឺត​រូប​បាន​ឆ្ងាយ​បំផុត​។​

​    ​រូបភាព​ដែល​ថត​ចេញពី​ឧបករណ៍​ហ្ស៊ូ​ម HDZoom360 ត្រូវបាន​គេ​ធ្វើតេស្ដ​និង​រកឃើញថា​រូបភាព​របស់​វា​មាន​គុណភាព​ស្មើនឹង​កាមេរ៉ា​អាជីព Zeiss, Leica, Nikon, Canon និង Sony​។​

​    ​ឧបករណ៍​នេះ​អនុញ្ញាតឱ្យ​អ្នក​យឺត​បាន ៨ គុណ​នឹង ១៨ ដង ហើយ Focus លើ​អ្វីដែល​ស្មា​ត​ហ្វូ​ន​របស់​អ្នក​មិនអាច​ធ្វើបាន​ទៀតផង​។ ក្នុងនោះ​មាន​ទាំង​ការដាក់​ជើង​ទម្រ​របស់​ឧបករណ៍​នោះ​ភ្ជាប់​នឹង​ទូរស័ព្ទ​ដើម្បី​ទប់​លំនឹង​ថតរូប​ភាព​បានល្អ​គ្រប់ពេលវេលា​ផងដែរ​។​

​    ​ដោយមាន​ភ្ជាប់ ULTRA-COMPACT មួយ និង LIGHTWEIGHT TELEPHOTO LENS ឧបករណ៍​យឺត​នេះ​នឹងមាន​អំណាច​ដូច​កាមេរ៉ា DSLR តម្លៃ ៤ ពាន់​ដុល្លារ​អ៊ីចឹង​។​

​    ​ឧបករណ៍​ហ្ស៊ូ​ម HDZoom360 អាច​ប្រើ​បាន​គ្រប់​ស្មា​ត​ហ្វូ​ន​ទាំងអស់ ហើយ​អ្នក​មិនចាំបាច់​មានចំណេះដឹង​ផ្នែក​ថតរូប​ភាព​ក៏​អាច​ថត​រូបភាព​ត្រជាក់​ភ្នែក និង​គុណ​ភាពល្អ​បានដែរ​។​

​    ​លើសពីនោះ​វា​អាច​ថត​បាន​ចម្ងាយ  ៨០ គីឡូម៉ែត្រ បាន​យ៉ាងច្បាស់​មិនធម្មតា​។ ចំណែក​តម្លៃ​របស់​វា​គឺ​ចាប់ពី ២០ ដុល្លា​ឡើងទៅ​នៅលើ​អន​ឡាញ​៕

ប្រភព៖បរទេស

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...