samsung-banner
adverise with khmeread

ខ្ចីម៉ូតូគេជិះត្រូវចោរលួច គ្មានលុយសងម្ចាស់ដើមវិញ សន្តិសុខកំសត់សម្រេចបញ្ចប់ជីវិត

15910392 1242386689181537 1317872393 n

    ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ឯកជន​ម្នា​ក់បាន​ខ្ចី​ម៉ូតូ​គេ ហើយ​ត្រូវ​ចោរលួច​បាត់​គ្មាន​លុយ​ទិញ​សង បានសម្រេច​ចិត្ត​ចងក​សម្លាប់ខ្លួន​គួរឱ្យ​អាណិត។​

    អំពើ​អត្តឃាត​ខាងលើនេះ បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២​ មករា ​២០១៧​មកម្ល៉េះ នៅ​ចំណុច​ផ្ទះ​លេខ​៩៤​អឺ​៤ ផ្លូវ​លេខ​១២៦ ភូមិ​២ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​​ ហេង សុខ​ហ៊ាង ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​ស​ន្តិ​សុខ​ឯកជន​ស៊ី​អិន​ស៊ី  ស្នាក់នៅ​ផ្ទះជួល​ខាងលើ។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​បាន​ខ្ចី​ម៉ូតូ​គេ​មក​ជិះ ហើយ​ត្រូវបាន​ចោរលួច​យកទៅ​បាត់ ហើយ​គ្មាន​លុយ​ទិញ​សង​គេ គេ​មក​ទារ​ញឹកញាប់ ពិបាកចិត្ត​ពេក​ក៏បាន​ចងក​សម្លាប់ខ្លួន​បំបាត់ទុក្ខ​តែម្តង។​ សព​បាន​ប្រគល់ជូន​ក្រុមគរួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី។​

    សូម​ម្ចាស់​ម៉ូតូ​មេត្តាជួយ អហោ​សកម្ម​ជូន​ដល់​គាត់​ផង៕

adverise with khmeread

មតិយោបល់