អង់គ្លេស​យប់មិញ​មើលឃើញ​ភព​សុក្រ​ច្បាស់​ដូច​ថ្ងៃ​! នៅ​កម្ពុជា​ក៏​មើលឃើញ​ដែរ​

    ​ប្រទេស​អង់គ្លេស​យប់មិញ​បាន​ជួបប្រទះ​ទិដ្ឋភាព​កម្រ​មួយ​នៃ​ភព​ព្រះ​សុក្រ (​នៅ​ស្រុក​ខ្មែរ​ក៏​មើលឃើញ​ដែរ​យប់មិញ​) ដោយ​វា​នឹង​រះ​រយៈពេល​ពេញ​មួយ​សប្ដាហ៍​នៅលើ​មេឃ​ឱ្យ​មនុស្ស​ក្នុង​ផែនដី​បានឃើញ​។​

​    ​ភព​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា តារា​រះ​ពេល​ល្ងាច​ត្រូវបាន​មើលឃើញ​យ៉ាងច្បាស់​នៅ​យប់​ថ្ងៃ​ចន្ទ ហើយ​វា​ភ្លឺ​ខុសពី​ធម្មតា​ក្នុង​បាតុភូត​ក៏​កម្រ​នេះ​។​

​    ​វា​ត្រូវបាន​ចូលរួម​ដោយ​ភព​ព្រះ​អង្គារ ដែល​ត្រូវបាន​មើលឃើញ​លើ​មេឃ​ដ៏​មិនគួរ​ឱ្យ​ជឿ​ផងដែរ​។ ភព​ព្រះ​សុក្រ បង្ហាញខ្លួន​នៅក្រោម​ព្រះ​ចន្ទ​បន្តិច ដោយ​បំភ្លឺ​ពេល​រាត្រី​យ៉ាង​ស្រស់ត្រកាល​។​

​    ​ដោយឡែក​ភព​ព្រះ​សុក្រ គឺជា​ភព​ដ៏​ក្ដៅ​បំផុត​នៅក្នុង​ប្រព័ន្ធ​សុរិយា​គតិ ដោយសារតែ​វា​នៅ​កៀក​នឹង​ព្រះអាទិត្យ​ជាងគេ​ក្នុងចំណោម​ភព​ទាំងអស់​។ ហើយ​វា​មាន​សីតុណ្ហភាព​រហូតដល់​ទៅ ៤៦៥ អង្សា ក្ដៅ​គ្រប់គ្រាន់​ដើម្បី​រំលាយ​យាន្ត​ស៊ើបអង្កេត​ណា​សាបាន​។​

​    ​ហើយ​បើ​គិត​ចាប់​ពីថ្ងៃ​ចន្ទ​មក ភព​ព្រះ​សុក្រ​នឹង​មើល​បានតែ​បួន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​គិត​ចាប់ពី​ឥឡូវ​ដល់​ថ្ងៃទី ៧ មករា​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត