អតីត​ជម្រើសជាតិ​អៀរ​ឡង់​និយាយថា Liverpool គួរ​ទិញ Griezmann

    ​ហង្ស​ក្រហម Liverpool គួរតែ​ធ្វើ​វិធី​គ្រប់យ៉ាង​ដែល​ពួកគេ​អាច​ដើម្បី​ប្រជែង​ក្នុងការ​ចុះហត្ថលេខា​ទិញ Antoine Griezmann ឱ្យបាន​។​

​    ​នេះ​ជា​ជំនឿ​ចិត្ត​របស់​អតីត​តារាបាល់ទាត់​អន្តរជាតិ​នៃ​សាធារណរដ្ឋ​អៀរ​ឡង់​លោក Eamon Dunphy ដែល​ជឿជាក់ថា តារាបាល់ទាត់​ឆ្នើម​របស់ Atletico Madrid រូបនេះ​នឹង​នាំមក​នូវ​ដំណោះស្រាយ​នៅ​ទឹកដី Anfield​។​

​    ​គេ​បានដឹង​យ៉ាង​ទូលំទូលាយ​ថា Griezmann អាច​នឹងធ្វើ​ការផ្ទេរ​ក្នុង​ទីផ្សារ​រដូវក្តៅ​នេះ​។ ជាមួយនឹង​តម្លៃ​ខ្លួន ៧៦​លាន​ផោន​របស់គាត់ វា​នឹង​ជា​តម្លៃ​ខ្លួន​ដ៏​សមរម្យ​សម្រាប់​ទីផ្សារ​ដោះដូរ​ក្នុង​តំបន់​អឺរ៉ុប​នាពេល​បច្ចុប្បន្ន​។​

​    ​មាន​ក្លឹប​ជាច្រើន​កំពុង​ចោមរោម​តារាបាល់ទាត់​រូបនេះ រួមជាមួយ​នឹង​បិសាច​ក្រហម Manchester United ក៏​ស្ថិតនៅ​ក្នុងចំណោម​នោះ​ផងដែរ​។ ប៉ុន្តែ​មិនទាន់​ហួសពេល​នៅឡើយ​នោះទេ​សម្រាប់ Liverpool ដើម្បី​ធ្វើការ​ផ្ទេរ​របស់​ពួកគេ ហើយ​លោក Dunphy ជឿជាក់ថា​ពួកគេ​គួរតែ​អាចធ្វើ​វា​បាន​។​

​    ​លោក Dunphy បាន​និយាយថា "​កីឡាករ​ដែល​អាច​នឹង​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ដ៏​សម្បើម​គឺ Antoine Griezmann ។ Klopp គួរតែ​ធ្វើយ៉ាងណា​ទិញ​គាត់​ឱ្យបាន​។ គាត់​នឹង​ផ្តល់ឱ្យ Liverpool នូវ​ការប្រកួតប្រជែង​ដណ្តើមពាន​"៕ 

635968868
adverise with khmeread
ប្រភព៖ metro

អ្នកនឹងចូលចិត្ត

Loading ad ...