adverise with khmeread Untitled 1

លួចផងប្រើគ្រឿងញៀនផងប៉ូលិសចាប់ខ្លួន៣នាក់

     កំពង់ស្ពឺ ៖ ប៉ូលិស​ក្រុង​ច្បារមន​សហការ​ជាមួយ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឃាត់ខ្លួន​បុរស​៣​នាក់​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២១​មករា​ឆ្នាំ២០១៦​នៅ​ចំណុច​សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្ត កំពង់ស្ពឺ ក្រោយ​ពេលធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​សាលា​និង​ទ្រព្យសម្បត្តិ​ប្រជា ពលរដ្ឋ ហើយ​ថែមទាំង​បាន​សេព​ថ្នាំញៀនថែមទៀត ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​២​នាក់​១-​ឈ្មោះ​វ៉េ​ត សាវុធ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ភូមិ​ត្រពាំង​ពោធិ៍ ឃុំវល្លិ​ស និង​២-​ឈ្មោះ​សុខ មាន ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​ប៉ែល​ហែល សង្កាត់សុ​ព័រ​ទេព ក្រុង​ច្បារមន សព្វថ្ងៃ​ស្នាក់​ក្នុង​វត្ត​ចំបក់​បាន​ធ្វេ​ី​សកម្មភាព​គាស់​បង្អួច​បន្ទប់​នៅក្នុង​សាលាបឋមសិក្សា​ចំបក់​រួច​ហើ​យ បាន​យក​កុំព្យូទ័រ​របស់​ឈ្មោះ​សាត ចាន់​ធឿន ភេទ​ប្រុសអាយុ​៣៦​ឆ្នាំ​តែ​ត្រូវ​ម្ចាស់​ដឹង​ទាន់ ។​

    ជនសង្ស័យ​ទាំងពីរ​ខាង​លើ​បាន​ឆ្លើ​យ​សារភាពថា កាលពី​ថ្ងៃទី​៥​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៨​យប់​ខ្លួន​បាន​លួច​គាស់​ផ្ទះ​យក​ទូរស័ព្ទដៃ​របស់​ឈ្មោះ​ចាន់​គ្រឹ​ស្នា​ភេទ​ប្រុ​ស​អាយុ​២៩​ឆ្នាំនៅ​ភូមិ​ចំបក់ បាន​ប្រមាណ​ជា​៤០​គ្រឿង ។​ចំពោះ​​ទូរស័ព្ទ​ដែល​ខ្លួន​លួចបាន​នោះ​យកទៅ​ដូរ​គ្រឿងញៀន​មកប្រើប្រាស់​អស់​គ្មាន​សល់​។​

   លុះដល់​ថ្ងៃទី​២១​មករា​ឆ្នាំ​២០១៦​ម៉ោង​៩​និង​៤០​នាទី ប៉ូលិស​ក្រុង​ច្បារមន​បាន​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឃាត់បាន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​អ៊ុន រាសី ភេទ​ប្រុស​អាយុ​២១​ឆ្នាំ នៅ​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព​ដែលជា​អ្នកលក់​គ្រឿងញៀន​ដែល​មុខសញ្ញា​ទាំង​២​នាក់​ខាងលើ​យក​ទូរ​ស័​ព្វ​ដែលលួចបាន​ទៅ​ដូរ​យក​គ្រឿង ញៀន មកប្រើប្រាស់​៕​

adverise with khmeread

មតិយោបល់