ស្ត្រី​ចិត្តឃោរឃៅ​ជិះ​ម៉ូត​កិន​ជើង​ក្មេង​តូច ដែល​រងរបួស​ស្រាប់ ផ្អើល​ពេញ​បណ្តាញ​សង្គម​ចិន

​    ​វីដេអូ​ដ៏​គួរឱ្យ​អាណោចអាធ័ម​មួយ​បាន​ល្បី​រន្ទឺ​ពេញ​បណ្តាញ​សង្គម​របស់​ប្រទេស​ចិន ដោយ​បង្ហាញ​ពី​ស្ត្រី​ម្នាក់​បើក​ម៉ូតូ​កូន​ទា​កិន​ជើង​កូនក្មេង​ម្នាក់​ដែលមាន​របួស​ស្រាប់ ខណៈ​ក្មេង​ម្នាក់ទៀត​បាន​អង្វរ​ស្ត្រី​កំណាច​នោះ​កុំឱ្យ​ធ្វើអំពើ​ឃោរឃៅ​នេះ​។​

​    ​ក្នុង​វីដេអូ​រយៈពេល ៤១ វិនាទី​ខាងក្រោម​នេះ កុមារី​ម្នាក់​បាន​ព្យាយាម​ទាញ​មិត្តភក្តិ​របស់​នាង​ចេញពី​ស្ត្រី​ចិត្ត​តិរច្ឆាន​ម្នាក់​ដែល​ជិះ​ម៉ូតូ​កូន​ទា​កិន​មិត្តភក្តិ​ខ្លួន​។ ស្ត្រី​ម្នាក់​នោះបាន​ស្រែក​ដាក់​ក្មេងៗ​ទាំងពីរ​ខ្លាំង ហើយក៏​ជិះ​ម៉ូតូ​កិន​ជើង​កូនក្មេង​ទន់ខ្សោយ​តែម្តង​។​

​    ​តាម​ដឹង វីដេអូ​នេះ​ត្រូវបាន​គេ​លួច​ថត​នៅ​ទីក្រុង​ក្វាង​ទុង ក្នុង​ខេត្ត​យ៉ាង​ជាំ​ង ប្រទេស​ចិន ហើយ​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ចិន​កាលពី​ថ្ងៃទី ០២ ខែមករា​កន្លងទៅ​។​

​    ​យោងតាម​របាយការណ៍​ពី​អ៊ី​ន​ធឺ​ណេ​ត​បានឱ្យដឹងថា ក្មេងប្រុស​ទន់ខ្សោយ​ម្នាក់នេះ​មាន​អាយុ ៥ ឆ្នាំ ខណៈ​ស្ត្រី​ជា​ជនដៃដល់​ត្រូវបាន​ប៉ូលិស​ឃុំឃាំង​ដើម្បី​ទុក​ធ្វើការ​ស៊ើបអង្កេត​បន្ត​៕

​ប្រភព៖បរទេស
1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...