ហេតុផល​ទាំង ៥ នេះហើយ​ដែល​ធ្វើឱ្យ​ហើម​ដៃជើង​! នេះ​ជា​វិធី​បំបាត់​ហើម​

    ​ហើមជើង ឬ​ហៅ​ក្នុង​ពាក្យ​បច្ចេកទេស​ថា Water Retention គឺជា​ការប្រមូលផ្ដុំ​សារធាតុរ​រាវ​ក្នុង​ជាលិកា និង​ប្រព័ន្ធ​លំហូរ​ឈាម​។ វា​អាច​បណ្ដាលឱ្យ​យើង​ហើមជើង កជើង និង​ដៃ ហើយ​ជាទូទៅ​កើតឡើង​ចំពោះ​នារី​មុនពេល​រដូវ ឬ​អំឡុងពេល​មាន​ផ្ទៃពោះ​។​

​    ​យ៉ាងណាមិញ វា​អាច​កើតឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ​និង​ភេទ​ទាំងឡាយណា​ដែល​មិនសូវមាន​សកម្មភាព ជាពិសេស​អ្នក​ដេក​ខ្ជិលច្រអូស និង​អ្នកប្រើប្រាស់​ថ្នាំ​យូរ​ពេល​។​

​    ​ហើម​មិន​ធ្វើឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះឡើយ ប៉ុន្ដែ​វា​អាចជា​សញ្ញា​មួយ​នៃ​ជំងឺ​ដូចជា​ជំងឺ​គាំងបេះដូង ឬ​ជំងឺ​តម្រងនោម​។​

​    ​ហើយ​កត្តា​ដែលនាំឱ្យ​ហើម​ដូច្នេះ​មានដូចជា​៖
​    ​១. ទទួលទាន​ជាតិ​ប្រៃ​ហួសប្រមាណ​
​    ​២. កង្វះ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​រាងកាយ​
​    ​៣. កង្វះ​វីតាមីន B6 
​    ​៤. ខ្សោះ​ជាតិ​ទឹក​
​    ​៥. ការបរិភោគ​អាហារ​កែច្នៃ​ហួសប្រមាណ​

​    ​* រុក្ខជាតិ​ដែល​ពិសា​ក្នុង​ការជួយ​កាត់បន្ថយ​ហើម​៖
​    ​- ជីរវ៉ាន់ស៊ុយ​
​    ​- សក់ពោត​ស្ងោរ​ក្នុង​ទឹក​ក្តៅ​
​    ​- ខ្ទឹមស​៕

00123
adverise with khmeread
ប្រភព៖ healthylifecentar

អ្នកនឹងចូលចិត្ត

Loading ad ...