ចង់​សម្រក​ទម្ងន់​បែប​ធម្មជាតិ​មិន​ប៉ះពាល់​សុខភាព ហើយ​បាន​ឆ្ងាញ់​មាត់​រាល់ថ្ងៃ ពិសា​ទឹក​ផ្លែ​ស្រកានាគ​ជាមួយ​របស់​ពិសេស​១​មុខ​នេះ

    ​ផ្លែ​ស្រកានាគ​ល្បី​ជា​យូរណាស់​មកហើយ​ថា​ជា​ផ្លែឈើ​ជួយ​សម្រក​ទម្ងន់ ដោយសារតែ​វា​ផ្ទុក​ទៅដោយ​វីតាមីន C វីតាមីន​B1 វីតាមីន B2 វីតាមីន​B3 កាល់ស្យូម ប៉ូ​តា​ស្យូ​ម ផូស្វ័រ ជាតិ​ដែក ហ្វា​យ​បឺ ជាតិ​ខ្លាញ់​ធម្មជាតិ កាល់​ឡូរី​ទាប និង​សារធាតុ​ជាច្រើន​ទៀត សុទ្ធសឹង​ជា​សារធាតុ​ជួយ​ដល់​ស្បែក​ស្រស់ថ្លា និង​ជួយ​សម្រក​ទម្ងន់​បែប​ធម្មជាតិ​។ 

​    ​អត្ថប្រយោជន៍​ស្រកានាគ​៖
​    ​១. គ្រប់គ្រង​ទម្ងន់​មិនឱ្យ​ឡើង​ផ្តេសផ្តាស ដោយសារ​មាន​ជាតិ​កាល់​ឡូរី​ទាប និង​ជួយ​ឱ្យ​ក្រពះ​ឆ្អែត​បានយូរ​។​
​    ​២. ជួយ​បង្ការ​ទល់លាមក និង​ជួយ​ឱ្យ​បន្ទោ​របង់​បាន​ស្រួល​។​
​    ​៣. វីតាមីន​សំខាន់ៗ​ក្នុង​ស្រកានាគ​ជួយ​ថែ​ស្បែក​ឱ្យ​ចាំ ស្រស់ស្អាត​។​
​    ​៤. បង្ការ​ជំងឺ​បេះដូង បន្ថយ​អាកា​រៈ​ជំងឺ​ទឹកនោមផ្អែម ទប់ស្កាត់​លើសឈាម បន្ថយ​ឱកាស​កើត​ជំងឺមហារីក ជួយ​ឆ្អឹង និង​ធ្មេញ​រឹងមាំ​។​
​    ​៥. ជួយ​បំបាត់​ស្រេកទឹក​។​

​    ​* វិធី​ធ្វើ​ទឹក​ស្រកានាគ​ពិសា​ដើម្បី​សម្រក​ទម្ងន់​
​    ​- ផ្លែ​ស្រកានាគ ១ 
​    ​- យ៉ា​អួ ១ កំប៉ុង​តូច​

​    ​
​    ​* វិធី​ធ្វើ​
​    ​ចិត​សំបក​ស្រកានាគ​ចេញ យក​សាច់​ក្រឡុក​ជាមួយ​យ៉ា​អួ ជាការ​ស្រេច​។ វា​មាន​រសជាតិ​ឆ្ងាញ់ និង​ល្អ​ដល់​សុខភាព ដោយសារ​អាហារ​ទាំងពី​រ​មាន​ជាតិ​កាល់​ឡូរី​ទាប​ដូចគ្នា​។ ពិសា​ជាប្រចាំ លោកអ្នក​នឹង​ឃើញ​ស្រក​ទម្ងន់​គួរឱ្យកត់សម្គាល់​ដោយ​មិនបាច់​ប្រឹង​៕ 

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់