អ្នក​ម្តាយ​រត់ទៅរក​ពេទ្យ​រំលូតកូន​ចោល ប៉ុន្តែ​រឿង​មួយ​បាន​កើតឡើង ផ្លាស់​ប្តូរជីវិត​នាង​ទាំងស្រុង​...!

    ​នាង Kimberly Henderson បាន​មាន​ផ្ទៃពោះ​ជា​លើក​ទី ៤ ហើយ​នាង​គិតថា​វា​គឺជា​រឿង​អាក្រក់​បំផុត ដែល​រឿងនេះ​បានកើត​ឡើង​។ ដំណាល​រឿង​មាន​ដូចតទៅ​!

​    ​ទំនាក់ទំនង​ជាមួយនឹង​ដៃគូ​របស់​នាង​ត្រូវបាន​បញ្ចប់​ដោយសារ​សង្សារ​របស់​នា​ង​បាន​ផិតក្បត់​។ នាង​មានកូន​បីនាក់​ដើម្បី​ចិញ្ចឹម​បីបាច់ ហើយ​នាង​មិន​ចង់បាន​ដៃគូ​ផ្សេង​តទៅទៀត​ទេ ព្រោះ​ខ្លាច​ធ្វើបាប​កូន​របស់​នាង​។ នាង​ចង់​រំលូតកូន​ទី ៤ របស់​នាង ហើយ​នាង​បាន​ទៅ​គ្លីនិក​មួយ​នៅ​ស្រុក​នាង​។​

​    ​បន្ទាប់ពី​រង់ចាំ​អស់ ៧ ម៉ោង នាង​នៅតែ​ស្ទាក់ស្ទើរ​ធ្វើ​រឿង​ដ៏​អកុសល​នេះ​។ ហើយ​នាង​ចាំតែ​រឿង​មួយគត់​គឺ អាវយឺត​របស់​នាង​សើម​ដោយសារ​ទឹកភ្នែក​ដែល​ហូរ​ចេញពី​ភ្នែក​របស់​នាង​ពោរពេញ​ដោយ​ការឈឺចាប់​បំផុត​។​

​    ​ខណៈដែល​នាង​កំពុង​ស្វែងរក​អត្តសញ្ញាណ​បណ្ណ​របស់​នាង​ក្នុង​កាបូប កាត​សម្រាប់​ចូល​ពិនិត្យ​ព្យាបាល​ក៏បាន​ជ្រុះ​ចេញពី​កាបូប​។ Kimberly យល់ឃើញថា នេះ​ជាស​ញ្ញា​មួយ​ពី​ទេវតា​។​

​    ​នាង​ខូចចិត្ត​យ៉ាងខ្លាំង ហើយ​មុខ​របស់​នាង​ជោគជាំ​ទៅដោយ​ទឹកភ្នែក​។ នាង​បាន​ប្រាប់​ខ្លួនឯង​ថា​ត្រូវតែ​រំលូតកូន​ចោលៗ ប៉ុន្ដែ​នាង​មិនអាច​បញ្ចុះបញ្ចូល​ខ្លួនឯងបាន​។ ដោយ​ការ​ជ្រុះ​កាត​នោះ នាង​ជឿថា​វា​គឺ​សញ្ញា​មួយ​ពី​ទេវតា​ប្រាប់ថា​មិនឱ្យ​នាង​ទៅ​រំលូតកូន​នោះឡើយ​។​

​    ​នៅថ្ងៃនោះ​កូនស្រី​របស់​នាង​ស្រាប់តែ​ឈឺ​នៅផ្ទះ ហើយ​នាង​ត្រូវ​រក​អ្នក​មើលថែ​ម្នាក់​។ ថ្ងៃ​ដដែល​ស្រាប់តែ​រថយន្ត​របស់​នា​ង​ខូច ហើយ​ខកខាន​ការ​ណាត់ជួប​ជាមួយនឹង​វេជ្ជបណ្ឌិត​ដើម្បី​រំលូតកូន​។ ពេលនោះ​ទើប​នាង​ដឹងថា​ទេវតា​បាន​ប្រាប់​នាង​ច្បាស់លាស់​ណាស់​គឺ​ត្រូវ​បញ្ឈប់​ការ​រំលូតកូន​នោះ​។​

​    ​ដោយ​ប្រញាប់​យកទៅ​កូន​ទៅរក​អ្នក​មើលថែ នាង​បាន​ភ្លេច​កាត​នោះ​ក្នុង​គ្លីនិក ហើយ​នាង​បាន​ត្រឡប់​ទៅយក​វា​វិញ​។ នៅពេល​នាង​ចេញពី​គ្លីនិក​នោះ​វិញ ស្រាប់តែ​ជួបនឹង​អ្នកគ្រូ​ពេ​ទ្រ​ស្រី​ម្នាក់​។ អ្នកគ្រូ​ពេទ្យ​នោះបាន​សួរ Kimberly ថា គាត់​ចង់​រំលូតកូន​មែន​ទេ ហើយ Kimberly និយាយ​តប​វិញ​ថា​អត់​ទេ​។ អ្នកគ្រូ​ពេទ្យ​ស្រី​វ័យក្មេង​នោះបាន​និយាយ​ទៅកាន់ Kimberly ថា នាង​ចង់​ក្លាហាន​ដូច Kimberly ណាស់​។​

​    ​ប៉ុន្មាន​ខែក្រោយ​មក Kimberly បានផ្ដល់​កំណើត​កូនស្រី​ដ៏​ស្រស់ស្អាត​ម្នាក់​។ នាង​បានដាក់​ឈ្មោះ​ឱ្យ​កូនស្រី​នោះ​ថា Vaida Everly មានន័យថា​ជីវិត​ស្រស់បំព្រង​។ នៅពេល​នាង​បានឃើញ​កូនស្រី​របស់​នាង​ដំបូង Kimberly ចាប់ផ្ដើម​យំ​ដោយ​ចាំ​ពាក្យ​អ្នកគ្រូ​ពេទ្យ​ស្រី​ជំទង់​នៅ​គ្លីនិក​មួយ​នោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត