ចង់​កុំ​ឱ្យមាន​សម្បុក​ពីងពាង​ពេញ​ផ្ទះ ងាយ​កម្ចាត់​បំផុត​! គឺ​ទឹកខ្មេះ ទិញ​អស់​តែ​ប៉ុន្មាន​រៀល​លុយ​ខ្មែរ​

    ​គ្មាន​នរណាម្នាក់​ចូលចិត្ត​ផ្ទះ​ដែលមាន​សម្បុក​ពីងពាង​នោះទេ​។ ផ្ទះ​ដែល​សម្បូរ​ពីងពាង​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​មិន​ស្រណុក ហើយ​បើ​ករណី​មាន​ពីងពាង​យក្ស​ទៀត គឺ​រឹតតែ​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​ខ្លាចរអារ និង​អាច​ជួប​គ្រោះថ្នាក់​ដោយសារ​ពិស​របស់​វា​ទៀត​។ ដូច្នេះ វា​ជាការ​ចាំបាច់​ដែល​លោកអ្នក​ត្រូវ​កម្ចាត់​វា​ចេញ​។ 

​    ​ខាងក្រោម​នេះ​ជា​វិធី​កម្ចាត់​ពីងពាង​យ៉ាង​ងា​ស្រួល​: 
​    ​* ទឹកខ្មេះ (​ពិសា​ជាមួយ​ត្រីងៀត​)
​    ​ទឹកខ្មេះ​មាន​ប្រសិទ្ធភាព​បណ្តេញ​ពីងពាង​បែប​ធម្មជាតិ ព្រោះ​ក្លិនឈួល​ខ្លាំង​របស់​វា​ធ្វើឱ្យ​ពីងពាង​មិន​ហ៊ាន​នៅក្នុង​ផ្ទះ​របស់​លោកអ្នក​ទេ​។ 

​    ​១. លាយ​ទឹកខ្មេះ​និង​ទឹក​ស្មើ​សាច់​គ្នា រួច​ច្រក​ដាក់​ដប​បាញ់​មួយ​។​
​    ​២. បាញ់​ទឹកខ្មេះ​លាយ​រួច​ទៅ​កន្លែង​ដែលមាន​ពីងពាង​លាក់ខ្លួន​។ 
​    ​៣. បាញ់​លើ​ពីងពាង​ផង ប្រសិនបើ​លោកអ្នក​ឃើញ​វា​។ 
​    ​៤. មួយថ្ងៃ​បាញ់​ម្តង បាញ់​រហូត​ទាល់តែ​ពីងពាង​លែង​ហ៊ាន​មក​រស់នៅ​ក្នុងផ្ទះ​របស់​លោកអ្នក​៕

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់