ខាង​ស្រី​ភ្ជាប់ពាក្យ​ជាមួយ​រូបថត ក្រោយពី​បុរស​ដែល​នាង​ស្រឡាញ់​អស់ពី​បេះដូង ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

    ​បើទោះជា​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​បាន​លាចាក​លោក​នេះ​ជា​រៀងរហូត​ក្តី ក៏ប៉ុន្តែ​នារី​ថៃ​ម្នាក់នេះ​នៅតែ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​តាម​ក្បួន​ទម្លាប់​ប្រពៃណី​តាម​ការសន្យា​។​

​    ​កញ្ញា Chonticha Detburum និង​លោក Charnarong Noonan ដែលជា​មន្ត្រីប៉ូលិស​បាន​លង់​ស្នេហ៍​ជាមួយគ្នា​តាំងពី​ឆ្នាំ ២០១១​។ ហើយ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦ បុរស​វ័យ ២៥ ឆ្នាំ​មកពី​ខេត្ត​រ៉ាក់យ៉ង ភាគ​ខាងកើត​ប្រទេស​ថៃ​រូបនេះ​បានស្នើ​សុំ​ខាង​ស្រី​អាយុ ២៤ ឆ្នាំ​រៀបការ​។ អ្នក​ទាំងពីរ​បាន​ត្រៀម​ខ្លួន​ដើម្បី​ភ្ជាប់ពាក្យ​នៅ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៦​។​

​    ​ទោះយ៉ាងណា កាលពី​ខែតុលា ឆ្នាំ ២០១៦ លោក Charnarong បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខណៈ​ជិះ​ម៉ូតូ​ដើម្បី​ជួប​គូ​អនាគត​របស់ខ្លួន ហើយ​បានទទួល​មរណភាព​នៅ​មន្ទីរពេទ្យ ដែល​ដំណឹង​នេះ​បានធ្វើឱ្យ​កញ្ញា Chonticha យំ​បោក​ខ្លួន​ដ៏​គួរឱ្យ​ខ្លោចចិត្ត​បំផុត​។​

​    ​យោងតាម​សារព័ត៌មាន khaosod របស់​ថៃ​បានឱ្យដឹងថា បើ​ទោះ​មិត្ត​ប្រុស​របស់​នាង​បាន​ស្លាប់​ក្តី ក៏​នាង Chonticha នៅតែ​ប្រារព្ធ​ពិធី​ភ្ជាប់ពាក្យ​តាម​ការសន្យា​។​

​    ​នៅ​ព្រឹក​ថ្ងៃទី ៣១ ខែធ្នូ​កន្លងទៅ​កញ្ញា Chonticha បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់​សោភា​ហើយ​បន្ទាប់មក​បង្ហាញខ្លួន​នៅក្នុង​ចំណោម​ញាតិសន្តាន​ទាំងសងខាង​។ នាង​បាន​ប្រារព្ធ​ពី​ធី​ភ្ជាប់ពាក្យ​ដោយមាន​ការប្តូរ​ចិ​ញ្ជៀ​ន​តាម​ប្រពៃណី​ថៃ​ទាំង​ទឹកភ្នែក​ស្រក់​មិន​ឈប់​៕

ប្រភព៖ថៃ

adverise with khmeread

អ្នកនឹងចូលចិត្ត