adverise with khmeread 3500

គ្រាន់តែ​លួច Follow គណនី Twitter របស់​ព្យុងយ៉ាង កូរ៉េខាងត្បូង​កាត់ទោស​ពលរដ្ឋ​ខ្លួន​ឱ្យ​ជាប់គុក​

​    ​តុលាការ​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​បាន​កាត់ទោស​បុរស​ម្នាក់ ពីបទ​មាន​សម្មានចិត្ត​អាណិតអាសូរ​កូរ៉េខាងជើង​បន្ទាប់ពី​លួច​គាំទ្រ​ឬ Follow គណនី​របស់​ព្យុងយ៉ាង ខណៈដែល​បុរស​រូបនោះ​តវ៉ា​ថា ការដែល​គ្រាន់តែ​អាន Post បណ្តាញ​សង្គម​របស់​ព្យុងយ៉ាង​មិនបាន​រំលោភច្បាប់​សន្តិសុខ​កូរ៉េខាងត្បូង​នោះឡើយ​។ 

​     រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ចោទប្រកាន់​អ្នកកាសែត​វ័យ ៧៣ ឆ្នាំ ដែល​គេ​ប្រាប់​ត្រឹម​ឈ្មោះ Lee ពីបទ "​ចែកចាយ​" ខ្លឹមសារ ដែល​សរសើរ​ដល់​កូរ៉េខាងជើង​កុម្មុយនីស្ត​តាមរយៈ​ការគាំទ្រ ឬ Follow គណនី​ផ្លូវការ​របស់​ព្យុងយ៉ាង ឈ្មោះ @uriminzok​។

 

​    ​ទោះយ៉ាងណា លោក Lee ត្រូវបាន​រកឃើញ​កំហុស​ពីបទ​គាំទ្រ​កូរ៉េខាងជើង​នៅក្នុង​អត្ថបទ​បង្ហោះ​លើ Blog ផ្ទាល់ខ្លួន​របស់គាត់ និង​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ១ ឆ្នាំ តែ​ត្រូវបាន​ព្យួរទោស​រយៈពេល ២ ឆ្នាំ​។​

​    ​ច្បាប់​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង ដែល​អនុម័ត​ក្នុង​ឆ្នាំ ១៩៤៩ ដើម្បី​ការពារ​រដ្ឋ​ថ្មី​ពី​ការ​រុក​រុល​របស់​កូរ៉េខាងជើង​កុម្មុយនីស្ត បាន​ហាមឃាត់​ពលរដ្ឋ​ខ្លួន​មិនឱ្យ​សរសើរ ឬ សម្តែង​ការអាណិតអាសូរ​ដល់​ព្យុងយ៉ាង​នោះឡើយ​។ 

​    ​គួរ​បញ្ជាក់ថា កូរ៉េខាងជើង​បាន​ចូលរួម​បណ្តាញ​សង្គម​សកលលោក​ក្នុង​ឆ្នាំ ២០១០ និង​បាន​បង្ហោះ Tweet ជាង ១៧.៥០០ ហើយ​តាំងពី​ពេល​នោះមក ដោយ​ភាគច្រើន​សុទ្ធសឹង​ជា​សារ​រិះគន់​លើស​ត្រូវ​ធំៗ​របស់ខ្លួន ដូចជា​កូរ៉េខាងត្បូង និង​អាមេរិក និង​បាន​សរសេរ​កោតសរសើរ​គ្រួសារ​គីម​កាន់អំណាចរ​ហូត​។ Twitter របស់​ព្យុងយ៉ាង​មាន​អ្នក Follow ជាង ១៨.៥០០ នាក់​៕  

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់