បើកឡាន​បុក​របាំ​ង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​១​កង់ឡាន​ខូចខាត​ផ្នែក​ខាងមុខ​ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​ហាយ​ឡាក់​រី​វ៉ូ​មួយគ្រឿង សង្ស័យ​អ្នកបើកបរ​ស្រវឹង បាន​បើក​ជ្រុល​បុក​ឡើង​របាំង​ចែក​ទ្រូងផ្លូវ​បាក់​អស់​១​កង់ រថយន្ត​ខូច​ទៅមុខ​លែងរួច​កាលពី​វេលា​ម៉ោង១២ ​និង​៥០​នាទី​យប់​ថ្ងៃទី៥ ​ខែមករា ឆ្នាំ​២០១៧ ត្រង់ចំណុច​មុខ​បណ្ណាល័យ សម្តេច ហ៊ុន សែន ស្ថិត​តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិ​ត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុនដំបូង គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​ម៉ាក ហាយ​ឡាក់​រី​វ៉ូព​ណ៌ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2AR -5559 តាមផ្លូវ ៥៩៨ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។ ​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ខាងលើ​បាន​ជ្រុល​ចង្កូត​ទៅខាង​ឆ្វេង​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​បាក់​អស់​ចំនួន​មួយ​កង់​ហើយ​រថយន្ត​បាន​ហោះ​ទៅ​គង​លើ​ទ្រូងផ្លូវ​តែម្តង។ ​ម្ចាស់​រថយន្ត​មិនមាន​រងរបួស បាន​បើកទ្វារ​រថយន្ត​បើក​រត់គេចខ្លួន​បាត់​ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

    នៅ​កន្លែងកើតហេតុ​នៅក្នុង​រថយន្ត​សមត្ថកិច្ច​រកឃើញ​កាត​សម្គាល់​ខ្លួន​មានឈ្មោះ នួន វុទ្ធី ធ្វើការ​នៅ​អង្គភាព ទីស្ដីការ​គណៈ​រដ្ឋ​ម​ន្ថ្រី មុខងារ​ទីប្រឹក្សា​រាជរដ្ឋាភិបាល​។​

    ក្រោយពេល​កើតហេតុ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​វាស់វែង​ស្ទួ​ច យកទៅ​រក្សាទុក​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ការ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​៕

 

1
adverise with khmeread
Loading ad ...