ឥណ្ឌា​ខ្លាំង​ញាក់សាច់​! រកឃើញ​វិធី​បំ​លែង​ឧស្ម័ន​កាបូ​និក​ទៅជា​ម្សៅ​មេនំ​ប៉័ង​

    ​យោងតាម​ប្រភពព័ត៌មាន​របស់​វេ​ប​សាយ Sciencealert កាលពី​ថ្ងៃទី​៤​មករា​បានឱ្យដឹងថា រោងចក្រ​គីមី​មួយ​ក្នុងប្រទេស​ឥណ្ឌា​បាន​ក្លាយជា​រោងចក្រ​ទីមួយ​លើ​ពិភពលោក​ដែល​ដំណើរការ​ប្រព័ន្ធ​ថ្មី​សម្រាប់​ចាប់យក​ឧស្ម័ន​កាបូ​និក រួច​បំ​លែង​វា​ទៅជា​ម្សៅ​មេនំ​ប៉័ង (Baking Soda)​។ 

​     រោងចក្រ​ឈ្មោះ Tuticorin Alkali Chemicals ក្នុង​ទីក្រុង​ឧស្សាហកម្ម Tuticorin រំពឹង​បំ​លែង​ឧស្ម័ន​កាបូ​និក​ជាង ៦០.០០០ តោន​រៀងរាល់ឆ្នាំ ទៅជា​ម្សៅ​មេនំ​ប៉័ង និង​ជាតិគីមី​ផ្សេងទៀត ហើយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ពីក្រោយ​ដំណើរការ​នេះ​បាន​និយាយថា បច្ចេកទេស​នេះ​អាច​ប្រើប្រាស់​ដើម្បី​ចាប់យក និង​បំ​លែង​ឧស្ម័ន​កាបូ​និក​សកលលោក ១០ ភាគរយ ដែល​បញ្ចេញ​ពី​ធ្យូងថ្ម​។ 

​    ​ខណៈដែល​បច្ចេកវិជ្ជា​ចាប់យក​ឧស្ម័ន​កាបូ​និក​មិនមែនជា​រឿង​ថ្មី ប៉ុន្តែ​អ្វីដែល​គួរឱ្យកត់សម្គាល់​អំពី​រោងចក្រ​នៅ Tuticorin គឺថា វា​ដំណើរការ​ដោយ​មិនមាន​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ទេ ដែល​នេះ​សបញ្ជាក់​ថា អ្នកស្រាវជ្រាវ​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ដែល​អាច​អនុវត្តបាន និង​រក​កម្រៃ​បាន ដែលមាន​សក្តានុពល​ពាណិជ្ជកម្ម​ក្នុងការ​ពង្រីក​ទៅ​រោងចក្រ​ដទៃ និង​ឧស្សាហកម្ម​ជាច្រើន​ទៀត​៕

ប្រភព៖បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...