samsung-banner
adverise with khmeread

ប្រជាពលរដ្ឋ​នៅ ស្រុក​ក្រឡាញ់​ភ្ញាក់រលឹក ប្រគល់​អាវុធ​កែច្នៃ​១២​ដើម​ជូន​ប៉ូលិស

Untitled 1

    សៀមរាប ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កំបោរ និង​ភូមិ​ដូន​កាយ ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៧ បាន​យក​អាវុធ​កែច្នៃ ប្រគល់ជូន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ និង​បានប្រគល់​បន្ត​មកកាន់​ការិយាល័យ​ន​ប៉ូលិស​អាវុធជាតិផ្ទុះ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តសៀមរាប ដើម្បី​រក្សាទុក​កន្លែង​ដែលមាន​សុវត្ថិភាព​។​

    លោក​វរៈសេនីយ៍ឯក ឆេ​ត ញ៉ា នាយការិយាល័យ​ប៉ូលិស​អាវុធជាតិផ្ទុះ បានឱ្យដឹងថា អាវុធ​កែច្នៃ​ដែល​ប្រជាពលរដ្ឋ​ទាំង ០២ ​ភូមិ យកមក​ប្រគល់​សមត្ថកិច្ច​នាពេលនេះ គឺជា​អាវុធ​កែច្នៃ​ប្រភេទ​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់​ដែក​ (​គ្រាប់កង់​) ចំនួន ១២​ ដើម​។​

    លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា នេះ​ដោយសារ​ប្រជាពលរដ្ឋ​គាត់​មានការ​យល់ដឹង​ច្រើន​ក្រោយពី​បាន​ចូលរួម​ក្នុង​វេទិកាសាធារណៈ ដែល​បានធ្វើការ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ០៩​ ចំណុច​កន្លងមក ក្រោម​ការចង្អុល​ណែនាំ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​ប៉ូលិស​ខេត្តសៀមរាប ដែល​បានរៀបចំ​ឡើងជា​បន្តបន្ទាប់​។​

    ក្នុងនោះ​ប៉ូលិស​ស្រុក​ក្រឡាញ់​ក៏បាន​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដោយបាន​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​ពួកគាត់​បញ្ឈប់​ប្រើប្រាស់​អាវុធ​កែច្នៃ ក៏​ដូច​អាវុធ​ស្វ័យប្រវត្តិ​តទៅទៀត ពីព្រោះ​កាលណា​ប្រើប្រាស់​របស់​ទាំងនេះ​គឺជា​ការខុសច្បាប់​រដ្ឋ៕

adverise with khmeread

មតិយោបល់