អាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួល​អំណោយ​សប្បុរសធម៌​ពី​ព្រះចៅអធិការ​វត្ត​ន​ន្ទ​មុនី​

    ភ្នំពេញ ៖ ព្រះ​សំវរ​វិជ្ជា​បណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិការ វត្ត​ន​ន្ទ​មុនី នៅ​ល្ងាច​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៧ បាន​នាំយក​អំណោយ​ដោយផ្ទាល់​ព្រះកាយ​ព្រះអង្គ មក​ឧបត្ថម្ភ​ជូន​ដល់​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​ដើម្បី​បម្រើការ​តាម​ការជាក់ស្ដែង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ជួប​ទទួល​អំណោយ​ដោយផ្ទាល់​។​

    លោកឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​ប្រគេន​ចំពោះ ព្រះ​សំវរ​វិជ្ជា​បណ្ឌិត សុខ ប៊ុនធឿន ដែល​កន្លងមក​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ដល់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញជាប់​ជាប្រចាំ​។ ជាក់ស្តែង​ដូចជា​ពេលនេះ ព្រះអង្គ​បាន​នាំយក​នូវ អង្ករ​៧៥០ ​គីឡូក្រាម ទឹកក្រូច ​៣០​ កេះ មី​៣០​កេះ មក​ឧបត្ថម្ភ​ដល់​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី ជួយ​សម្រាល​បន្ទុក​ក្នុងការ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់​កងកម្លាំង​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​បន្ថែមថា លោក​នឹង​ទទួលយក​អំណោយ​ដ៏ថ្លៃថ្លា​ទាំងនេះ មក​ចាត់ចែង​ជា​ប្រយោជន៍​ដល់​អង្គភាព តាម​ព្រះទ័យ​របស់​ព្រះអង្គ​មិន​ឱ្យ​ខុស​ព្រះ​បំណង​ឡើយ​៕

adverise with khmeread