ធ្វើការ​ហួសប្រមាណ​រាល់ថ្ងៃ​ដើម្បី​ជីវភាព​? ពេល​កើត​ជំងឺ​ទាំងនេះ ទើប​ដឹងថា​ប្រាក់ខែ​មិនអាច​ទិញ​សុខភាព​បានមក​វិញ​ទេ​

    ​តើ​អ្នក​ចំណាយពេល​ច្រើនជាង ១០ ម៉ោង​ក្នុង​មួយថ្ងៃ​នៅ​កន្លែងធ្វើការ​មែន​ទេ​? នេះ​ជា​បញ្ហា​ធំ​ណាស់​។ អ្នក​ត្រូវយក​ទឹកប្រាក់​បាន​ពី​ការធ្វើការងារ​បន្ថែម​ម៉ោង ទៅ​ចំណាយ​ព្យាបាល​បញ្ហា​សុខភាព ដោយសារ​ធ្វើការ​លើស​ម៉ោង​។​

​    ​ពិតណាស់​អ្នក​ចង់បាន​ប្រាក់​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ប៉ុន្ដែ​វា​ត្រូវបាន​ខាតបង់​ទៅវិញ​ដោយសារតែ​បញ្ហា​សុខភាព​ដែល​អ្នក​នឹងត្រូវ​ជួប​សម្រាប់​ការធ្វើការ​លើសពី ១០ ម៉ោង​។​

​    ​បញ្ហា​ទាំងនោះ​រួមមាន​៖
​    ​១. ជំងឺ​ធ្លាក់​ទឹកចិត្ត ៖ យោងតាម​ការសិក្សា​ការ​ធ្វើការ​លើសពី ៧ ទៅ ៨ ម៉ោង​អាច​បង្ក​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ពីរដង​។​
​    ​២. ជំងឺ​គេង​មិន​លក់ ៖ យោងតាម​ការ​ស្ទាបស្ទង់​ក្នុងចំណោម​អ្នក​គេង​មិន​លក់​រកឃើញថា ២០ ភាគរយ​នៃ​អ្នក​គេង​មិន​លក់​គឺជា​អ្នក​ដែល​ធ្វើការ​ច្រើនជាង ៥០ ម៉ោង​ក្នុង​សប្ដាហ៍​។ ហើយ​កង្វះ​ការ​គេង​បណ្ដាលឱ្យមាន​បញ្ហា​សុខភាព អារម្មណ៍មិនល្អ ឡើង​ទម្ងន់ និង​ប្រឈម​បញ្ហា​បេះដូង​។​
​    ​៣. ស្ដ្រេ​ស ៖ អ្នកធ្វើ​ជាច្រើន​មាន​ទំនោរ​កើត​ស្ដ្រេ​ស​ច្រើន ហើយ​ការ​ស្ដ្រេ​ស​ហួសប្រមាណ​អាច​ប៉ះពាល់​ដល់​ទម្ងន់ សម្ពាធ​ឈាម អារម្មណ៍ រូបរាងកាយ និង​បញ្ហា​បេះដូង​។​
​    ​៤. ឈឺភ្នែក ៖ ការ​សម្លឹងមើល​កុំព្យូទ័រ​ច្រើន​ហួសប្រមាណ​ធ្វើឱ្យ​ភ្នែក​អស់កម្លាំង​និង​ឈឺភ្នែក​។ ហើយ​ការឈឺ​ភ្នែក​នឹង​បង្ក​ឱ្យ​ឈឺក្បាល ស្ងួត​ភ្នែក និង​ព្រិល​ភ្នែក​។​
​    ​៥. បញ្ហា​ទាក់ទង​នឹង​ការ​អង្គុយ​មួយកន្លែង​ច្រើន ៖ ការ​អង្គុយ​មួយកន្លែង​យូរ អ្នកនឹង​ជួប​បញ្ហា​ប្រឈម​ខ្ពស់​នៃ​ជំងឺ​ធាត់ ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ធ្ងន់ធ្ងរ​អាចឈាន​ទៅដល់​ម​ហា​រីក​ផងដែរ​។ ដោយសារ​ការ​អង្គុយ​មួយកន្លែង​នៅ​កន្លែងធ្វើការ​ធ្វើឱ្យ​បាត់បង់​ពេលវេលា​ធ្វើ​លំ​ហាត់ប្រាណ​។​

​    ​ដូច្នេះ​មិន​ថា​អ្នក​ខំធ្វើការ​ច្រើន​ម៉ោង​និង​ទទួលបាន​ប្រាក់កម្រៃ​ច្រើនយ៉ាង​ណាក៏ដោយ អ្នកនឹង​ត្រូវយក​ប្រាក់​នោះ​ទៅ​ព្យាបាល​ជំងឺ​ទាំងនេះ​ដដែល​៕

123
adverise with khmeread

អ្នកនឹងចូលចិត្ត