ដកហូត​ថ្នាំញៀន​ចំនួន​១៧៤​កញ្ចប់​...​អ្នកលក់​, ​អ្នក​ជក់​រត់​អស់​

    ភ្នំពេញ ​៖ ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​១៧៤​កញ្ចប់​តូច​រួមទាំង​ម៉ូតូ​មួយគ្រឿង​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ​ដកហូត​ខណៈ​ជនសង្ស័យ​ជាច្រើន​នាក់​កំពុង​ពួន​សម្ងំ​ជក់​ និង​ចែកចាយ​នៅ​ចំណុច​ផ្លូវ​រទេះភ្លើង ក្នុងភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង០២ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៧ ចំណែក​ជនសង្ស័យ​បាននាំគ្នា​រត់គេចខ្លួន​បាត់​អស់​។​

    ប៉ូលិស​បានឱ្យដឹងថា ខណៈពេលដែល​កម្លាំង​ចុះ​ល្បាត​នៅក្នុង​មូលដ្ឋាន​ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ហើយក៏​បាន​ជួប​ប្រទះឃើញ​ក្រុម​ជនសង្ស័យ​ជាច្រើន​នាក់​កំពុង​ពួន​សម្ងំ​ជក់​ និង​ចែកចាយ​ថ្នាំញៀន​នៅ​ចំណុច​ផ្លូវ​រទេះភ្លើង ហើយដោយ​ក្រុម​ជនសង្ស័យ​មាន​គ្នាច្រើន​ និង​ដឹងខ្លួន​ ជនសង្ស័យ​បាននាំគ្នា​រត់គេចខ្លួន​បាត់​អស់​ដោយ​បន្សល់ទុក​ម៉ូតូ​មួយគ្រឿង​ម៉ាក ZoomerX ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1GE-8523 និង​ថ្នាំញៀន​មួយចំនួនធំ​។​

    គួរ​បញ្ចាក់​ថា​នៅ​ម្ដុំ​ផ្លូវ​រទេះភ្លើង​បឹងកក់ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ជាប់​ព្រុំប្រទល់​ជាមួយ​ខណ្ឌទួលគោករ​ហូ​តដល់​រោងចក្រ​ឆ្នាំង គឺជា​កន្លែង​មួយ​ដែល​ពោ​ពេញ​ទៅដោយ​ការប្រើប្រាស់​ និង​ជា​ប្រភព​នៃ​ការ​ចែកចាយ​គ្រឿងញៀន​ដែល​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​៕

Untitled 1 adverise with khmeread

មតិយោបល់