Chelsea ខកខាន​សម្រេច​ឯតទគ្គ​កម្ម​របស់ Arsenal

    ​តោ​ខៀវ Chelsea បាន​ខកខាន​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការ​បំបែក​កំណត់ត្រា​ឈ្នះ​ជាប់ៗ​គ្នា​ចំនួន ១៤​ប្រកួត​របស់​កាំភ្លើង​ធំ Arsenal ដែល​ពួកគេ​នៅសល់​ត្រឹម​តែមួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បំបែក​បាន បន្ទាប់ពី​រង​បរាជ័យ​ក្រោម​ដៃ​មាន់​ខ្នាយ​មាស Tottenham Hotspur ២-០ នៅឯ​ទឹកដី White Hart Lane កាលពី​យប់មិញ​នេះ​។​

​    ​ក្រុម​របស់លោក Antonio Conte ស្ទើរតែ​នឹង​អាច​តាម​ស្មើ​កំណត់ត្រា​ចាស់​ដែល​គ្មាន​អ្នក​អាច​បំបែក​បាន ដោយ​ពួកគេ​ទទួលបាន​ជ័យជម្នះ​បាន​ចំនួន ១៣​លើក​ជាប់ៗ​គ្នា មុនពេល​ពួកគេ​ត្រូវបាន​បញ្ឈប់​ដំណើរ​ជាមួយនឹង​លទ្ធផល​ចាញ់ ២-០ ក្រោម​ថ្វីដៃ​គូប្រជែង​រួម​តំបន់​ក្នុង​ទីក្រុង​ឡុង​ដ៍​របស់ខ្លួន​។​

​    ​ខណៈដែល​ការប្រកួត​ធ្វើឡើង​បាន​ចំនួន ២០​ប្រកួត​ក្នុង​រដូវ​កាល​នេះ Chelsea នៅតែមាន​ប្រាំ​ពិន្ទុ​ក្នុង​ដៃ​ឈរ​នៅលើ​កំពូល​តារាង​លី​ក​កំពូល​អង់គ្លេស Premier League ដែល​តាម​ពីក្រោយ​ដោយ​ហង្ស​ក្រហម Liverpool​។ ជ័យជម្នះ​យប់មិញ​នេះ​បានធ្វើឱ្យ Spurs មានលទ្ធភាព​ឈរ​នៅ​ពីលើ​មេឃ​ខៀវ Manchester City និង Arsenal ពោលគឺ​ពួកគេ​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​បី ដែល​តាម​ពីក្រោយ​ក្រុម​របស់លោក Conte ចំនួន​ប្រាំពីរ​ពិន្ទុ​៕

Diego costa pedro chelsea 04012017 1oyvud323whma1m7fhigde0nx0 adverise with khmeread
ប្រភព៖ Goal