adverise with khmeread Wingboarding 600x600

នេះ​ទើប​ញាក់សាច់​ពិតៗ​! នាពេលខាងមុខ​គេ​នឹង​អាច​លេង​កីឡា​ជិះ​ស្គី​លើ​ពពក​បាន​!

​    ​កីឡា Wingboarding ឬ ជិះ​ស្គី​លើ​ពពក​គឺជា​ប្រភេទ​កីឡា​បែប​ផ្សងព្រេង​ថ្មី​មួយ ដែល​អ្នក​ចូលចិត្ត​ផ្សេង​គ្រោះថ្នាក់​អា​ចរក​លេង​បាន​នៅ​ជុំវិញ​ពិភពលោក​ក្នុងពេល​ឆាប់ៗ​នេះហើយ​។ បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ថ្មីថ្មោង​ទើប Wyp Aviation កីឡា Wingboarding ផ្តល់ឱ្យ​អ្នកជិះ​ស្គី​លើ​អាកាស​នូវ​បន្ទះក្តារ​ដ៏​មាន​លំនឹង​មួយ ដែល​អាច​ហោះ​លើ​មេឃ​បាន​ដោយ​មិន​សំយុងក្បាល​ចុះមក​ដី​នោះឡើយ​។ 

​    ​ក្នុង​កីឡា​នេះ គេ​ត្រូវ​ប្រើ​បន្ទះក្តារ​ជិះ​ស្គី​មួយ​ប្រភេទ​អាច​ហោះ​លើ​មេឃ​ដោយមាន​លំនឹង និង​ត្រូវបាន​ទាញ​ដោយ​យន្តហោះ​។ កីឡា​នេះ​បង្កើតឡើង​ចេញពី​ការនឹកឃើញ​ដល់​តួអង្គ​ក្នុង​សៀវភៅ​កំប្លែង គឺ​តួ Silver Surfer ដែល​អាចធ្វើ​ដំណើរ​លើ​មេឃ​តាមរយៈ​យន្តហោះ​រាង​ដូច​បន្ទះក្តារ​ស្គី​លើទឹក​។ 

​    ​ស្ថាបនិក​ក្រុមហ៊ុន លោក Aaron Wypyszynski បាន​និយាយថា "​កីឡា WingBoard ស្រដៀង​នឹង​កីឡា Wakeboard ដែរ ប៉ុន្តែ​ជំនួស​ឱ្យ​ការ​ជិះ​ឆ្លងកាត់​រលក ដែល​ទាញ​ដោយ​អូ​បែរ អ្នកនឹង​ត្រូវ​ទាញ​ដោយ​យន្តហោះ​ឆ្លងកាត់​ពពក​វិញ​ម្តង​"៕  

​    ​លោក Aaron Wypyszynski បាន​បន្តទៀតថា លោក​កំពុង​រៃអង្គាស​លុយ​ចំនួន ២៧៥.០០០ ដុល្លារ ដើម្បី​បង្កើត​ក្តារ​ស្គី​លើ​អាកាស​គំរូ​ទីមួយ ហើយ​ប្រសិនបើ​គម្រោង​លោក​ជោគជ័យ នោះ​កីឡា WingBoard នឹង​ច្បាស់​ជាមាន​ការពេញនិយម​ពេញ​ពិភពលោក​ជាមិនខាន​៕ 

 

adverise with khmeread
ប្រភព៖ OTC

មតិយោបល់