Diego Costa និង Pedro ឈ្លោះ​គ្នា​តឹងសរសៃក​លើ​ទីលាន ពេល​ប្រកួត​ជាមួយ Spurs យប់មិញ​

    ​ដៃគូ​តំបន់​ប្រយុទ្ធ​របស់​ក្រុម​តោ​ខៀវ Chelsea កីឡាករ Diego Costa និង Pedro បាន​ធ្លាក់​ចូលទៅក្នុង​ជម្លោះ​ដ៏​ក្តៅគគុក​មួយ​នៅឯ​ពាក់កណ្តាល​តង់​ទីមួយ នៃ​ជំនួប​ជាមួយនឹង​មាន់​ខ្នាយ​មាស Tottenham Hotspur នៅលើ​ទឹកដី White Hart Lane កាលពី​យប់​នេះ​។​

​    ​តោ​ខៀវ​មានបំណង​ចង់​ក្លាយទៅជា​ក្លឹប​ដំបូង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​លី​ក​កំពូល​អង់គ្លេស Premier League ក្នុងការ​ឆ្ពោះ​ដំណើរ​ទៅ​បំបែក​កំណត់ត្រា​ចាស់​នៃ​ជ័យជម្នះ ១៤​លើក​ជាប់ៗ​គ្នា​របស់​កាំភ្លើង​ធំ Arsenal ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​ពួកគេ​ត្រូវបាន​រារាំង​ដំណើរ​ដោយ​ក្រុម​របស់លោក Mauricio Pochettino​។​

​    ​Costa គឺជា​កីឡាករ​ម្នាក់​ដែល​អាចបង្កើត​ឱកាស​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​តោ​ខៀវ​ក្នុងការ​បើកឆាក​រក​គ្រាប់​បាល់​ដំបូង ប៉ុន្តែ​គាត់​បែរជា​ខក​ឱកាស​ក្នុង​ប​ញ្ចូ​ន​បាល់​ទៅដល់​មិត្ត​រួម​សញ្ជាតិ​អេ​ស្ប៉ា​ញ​របស់ខ្លួន Pedro ។​

​    ​Pedro មិនអាច​គាំទ្រ​ជាមួយនឹង​កា​រប​ញ្ចូ​ន​បាល់​ចេញពី​ជើង​របស់ Costa បានឡើយ ហើយ​បន្ទាប់ពីនោះ ជា​រឿង​ដ៏​សាមញ្ញ​ទៅហើយ​ដែល Costa បាន​ផ្ទុះ​កំហឹង​ទៅលើ​មិត្ត​រួម​សញ្ជាតិ​របស់ខ្លួន ខណៈដែល​ពួកគេ​ទាំងពីរ​បាន​ឈ្លោះប្រកែក​គ្នា​បន្ទាប់ពី​ការបញ្ជូន​បាល់​មិន​យល់ចិត្ត​គ្នា​នោះ​៕

 

adverise with khmeread