Arsene Wenger: ខ្ញុំ​មិនបាន​ឃើញ Ozil មួយ​សប្តាហ៍​មកហើយ​

    ​Arsene Wenger បាន​ទទួលស្គាល់ថា Mesut Ozil នៅតែ​មិនទាន់​អាច​ខិតជិត​ទៅរក​ការវិលត្រឡប់​ទៅកាន់​ឈុត​ជម្រើស​វិញ​នៅឡើយ​នោះទេ ខណៈដែល​តារាបាល់ទាត់​របស់​កាំភ្លើង​ធំ Arsenal នៅតែ​បន្ត​ស្ថិត​នៅក្រៅ​ទីលាន​ដោយ​បញ្ហា​ជំងឺ​។​

​    ​ខ្សែបម្រើ​ឆ្នើម​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ មិនបាន​បង្ហាញមុខ​ចាប់តាំងពី​ជ័យ​ជ​ម្ន​ក្នុង​លទ្ធផល ១-០ ទៅលើ West Brom នៅ​ថ្ងៃ Boxing Day និង​មិនបាន​ចូលរួម​ក្នុងការ​ប្រកួត ដែល​កាំភ្លើង​ធំ​បាន​វាយបក​ទៅលើ​មហន្តរាយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល ដោយ​តាម​ស្មើ​ពី​បរាជ័យ ៣-០ រហូតដល់ ៣-៣ ក្នុង​ទឹកដី Bournemouth កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​។​

​    ​Ozil រង​ការរិះគន់​សម្រាប់​ទម្រង់​លេង​របស់គាត់​ក្នុងការ​ប្រកួត​បរាជ័យ​ជា​បន្តបន្ទាប់​ក្រោម​ដៃ Everton និង Manchester City ដែល​បាន​កម្ទេច​នូវ​ក្តីសង្ឃឹម​ឈ្នះ​ពាន​លី​ក​កំពូល​អង់គ្លេស Premier League របស់​ពួកគេ​យ៉ាងធ្ងន់ធ្ងរ មុន​ពេលដែល​ពួកគេ​បន្ត​បាត់បង់​ពិន្ទុ​បន្ថែម​នៅឯ​ទឹកដី Vitality Stadium កាលពីដើម​សប្តាហ៍​នេះ​។​

​    ​Wenger បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ Sky Sports មុន​ការប្រកួត​ថា "​ខ្ញុំ​មិនបាន​ឃើញ Ozil អស់​រយៈពេល​មួយ​សប្តាហ៍​កន្លងមកហើយ​។ វា​មិនមែនជា​ការសម្រេចចិត្ត​ដ៏​ងាយស្រួល​មួយ​នោះឡើយ (​ដែល​មិនអាច​ដាក់បញ្ចូល Ozil )​។ គាត់​កំពុង​សម្រាក​នៅលើ​គ្រែ​នៅឡើយ​។ គាត់​មិនអាច​លេង​បានទេ​។ ខ្ញុំ​មិន​យល់ឃើញថា​គាត់​នឹង​អាច​លេង​បាន​នៅ​ប្រកួត​បន្ទាប់​ទេ ព្រោះ​គាត់​មិនបាន​ធ្វើ​អ្វី​សោះ​អស់​១​សប្តាហ៍​មកហើយ​"​។ 

​    ​Ozil មិនត្រូវ​បាន​គេ​រំពឹងថា​នឹង​អាច​ស្ថិតនៅក្នុង​ឈុត​ជម្រើស​ដំបូង​ទាំង ១៨​នាក់​ក្នុង​ដំណើរ​ទៅកាន់​ការប្រកួតប្រជែង​ពាន​ខាប់​ក្នុងស្រុក FA Cup ជាមួយនឹង Preston North End នៅ​ជុំ​ទី​បី​នា​ចុង​សប្តាហ៍​នេះឡើយ​។​

​    ​Arsenal នឹង​ត្រឡប់​ទៅកាន់​ការប្រកួត​លី​ក​វិញ​នៅ​ថ្ងៃទី​១៤ ខែមករា​នេះ ដោយ​ធ្វើដំណើរ​ទៅកាន់​ទឹកដី Swansea City ៕

Mesut ozil 1s1ubb3xl706zzyz2yvsqx849
adverise with khmeread
Loading ad ...