ក្រោយ​ស៊ុត​ចូល​ពីរ​គ្រាប់​យប់មិញ James Rodriguez ប្រកាសថា​អត់​ចាកចេញ​ទៅណា​ទេ​

    ​James Rodriguez បានបញ្ចប់​ការរំពឹងទុក​ផ្ទេរ​ចេញពី​ទឹកដី​ក្លឹប​អធិរាជ​ស Real Madrid ដោយ​ទទួលស្គាល់ថា គាត់​នឹង​បន្ត​ស្នាក់នៅ និង​តស៊ូ​ជម្នះ​សម្រាប់​តំណែង​របស់គាត់​។​

​    ​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​បាន​លើកឡើងថា តារាបាល់ទាត់​អន្តរជាតិ​កូ​ឡុំ​ប៊ី​រូបនេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​តោ​ខៀវ Chelsea, Paris Saint-Germain និង Manchester United បន្ទាប់ពី​អាច​បង្ហាញខ្លួន​ជា​ជម្រើស​ដំបូង​បាន​ត្រឹម​ចំនួន​បួន​ប្រកួត​ប៉ុណ្ណោះ​ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ក្នុង​រដូវ​កាល​នេះ​។​

​    ​ដោយ​បញ្ជាក់​ទៅកាន់​វេ​ប​សាយ beIN Sports បន្ទាប់ពី​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-០ ទៅលើ Sevilla ក្នុង​ដំណើរ​ប្រជែង​ពាន​ខាប់​ក្នុងស្រុក Copa del Rey និង​អាច​ស្វែង​រកបាន​ពីរ​គ្រាប់​តែឯង James បាន​និយាយថា "​ពួកយើង​ទាំងអស់គ្នា​ដែល​ស្ថិតនៅក្នុង​ក្រុម​មួយ​នេះ តែងតែ​ចង់​លេង​។ ប៉ុន្តែ​ខ្ញុំ​មិន​អី​នោះទេ​។ យើង​ទាំងអស់​បាន​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក ហើយ​បច្ចុប្បន្ន​វា​គឺជា​ឆ្នាំ​ថ្មី​មួយ ហើយ​ខ្ញុំ​ចង់​មានការ​សម្រេចចិត្ត​ថ្មី​មួយ​ក្នុង​ជីវិត​ដែរ​។ ខ្ញុំ​បន្ត​ស្នាក់នៅ ខ្ញុំ​នឹង​បន្ត​ស្នាក់នៅ​"​។​

​    ​James បាន​ចូលរួម​ជាមួយ​អធិរាជ​ស​ពី Monaco កាលពី​ឆ្នាំ​២០១៤ ប៉ុន្តែ​សន្ទុះ​លេង​របស់គាត់​បាន​ធ្លាក់ចុះ​ទៅវិញ​បន្តិច ចាប់តាំងពី​ការធ្វើដំណើរ​មកដល់​ទឹកដី​អធិរាជ​ស​ក្នុងនាម​ជា​តារាបាល់ទាត់​ដ៏​លេចធ្លោ​ម្នាក់​ក្នុង​ពិភព​បាល់ទាត់ បន្ទាប់ពី​ព្រឹត្តិការណ៍​វើ​ល​ខាប់​ក្នុងប្រទេស​ប្រេ​ស៊ី​ល​៕


,, par ReplayFootCom

 

James rodrguez real madrid sevilla copa del rey p3baj9q1xb251aqrmysqje4kg adverise with khmeread

មតិយោបល់