ឆេះ​ទីតាំង​ផលិត​ប្រេង​ប្រើប្រាស់​រួចហើយ

    កណ្តាល ៖ មាន​ករណី​គ្រោះ​អគ្គិភ័យ ឆេះ​កន្លែង​ទីតាំង ផលិត​ប្រេង ​(​ប្រេង​ប្រើប្រាស់​រួច​)​ កាលពី​ថ្ងៃទី​០៤​ មករា​ ២០១៧ វេលា​ម៉ោង​២​រសៀល​នៅ​ចំណុច​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ម្ចាស់​ទីតាំង​ឈ្មោះ​ ​ច្រិ​ក វ៉ាន់​ថន ​ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ ​(​ខ្មែរ​) ​មាន​ទីលំនៅ​ភូមិ​សំរោង​ ឃុំ​តាខ្មៅ​ ស្រុក​តាខ្មៅ ​ខេត្តកណ្តាល​។​ ​មូលហេតុ​បង្ក​ឱ្យ​ឆេះ​ដោយសារ​ទុស្សេ​ខ្សែភ្លើង បាន​រលត់ទៅវិញ​ជា​ស្ថាពរ ដោយសារ​ទីតាំង​ខាងលើ មាន​ម៉ាស៊ីន​បាញ់​ទឹក។​ ​ពុំមាន​គ្រោះថ្នាក់​របួស ដល់​អាយុជីវិត​មនុស្ស​ទេ។​

    ប៉ូលិស​បន្តថា ទំហំ​នៃ​ការខូចខាត​រួមមាន​៖ ១.​ស៊ីទែន​ផ្ទុក​ប្រេង​ស្ល រួច ចំនួន ០២, ២.​ធុង ​(​ពុ​យ​) ផ្ទុក​ប្រេង​ចំនួន ០៣។ ​ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ទំហំ​ទឹកបាញ់នោះទេ៕

adverise with khmeread