ប៉ូលិស​ស្រុក​ពញាឮ​ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​ ៣ ​កញ្ចប់​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ពញាឮ បាន​បង្ក្រាប​ការជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​លើ​ករណី​ទី​១១ កាលពី​ថ្ងៃទី​០៤ ​មករា​ ២០១៧ វេលា​ម៉ោង​១១​ និង​៣០​នាទី នៅ​ចំណុច ភូមិ​ពោធិ​តូច ឃុំ​កំពង់​លួង​ស្រុក​ព​ញ​ឮ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សេត ម៉ូ​ហាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម មុខរបរ​ជាងទង មាន​ទីលំនៅ​ភូមិ​កើតហេតុ​(​ឃាត់ខ្លួន​)។ ​វត្ថុតាង​ចាប់យក​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ០៣ កញ្ចប់​តូច​និង​​ទូរស័ព្ទ​១ ម៉ាក ​NOKIA អិន​ចុច​ពិល។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​ជំនាញ​ស្រុក បានទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ថា​មាន​ជន​​សង្ស័យ​ជា​មុខសញ្ញា​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ​បន្ទាប់មក​កម្លាំង​ជំនាញ​យុត្តិធម៌​ និង​ប៉ុស្តិ៍​ ធ្វើការ​ឃាត់ខ្លួន​ និង​ឆែកឆេរ​នៅ​និង​ខ្លួន​ជនសង្ស័យ​បាន​វត្ថុតាង​ដូចខាងលើ​បញ្ជូនមក​អធិការ​រដ្ឋា​ន​ប៉ូលិស​ស្រុក​ពញាឮ​ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​៕​

Untitled 1
adverise with khmeread
Loading ad ...