samsung-banner
adverise with khmeread

សុនខ​នៅ​សិង្ហ​បុរី​មានអំណាច​ពិសេស​អាចជួយ​អ្នកជំងឺ​ទឹកនោមផ្អែម​

01

    ​Butter គឺជា​សុនខ​ប្រភេទ​ប៊ែកហ្សេ អាយុ ១០ ឆ្នាំ កាលពីពេល​ថ្មីៗ​នេះ​បាន​រៀន​ល្បិច​ពិសេស​មួយ​ដោយ​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ម្ចាស់​មាន​ជំងឺ​ទឹកនោមផ្អែម​របស់​វា​បាន​។​

​    ​បន្ទាប់ពី​ធ្វើ​រោគវិនិច្ឆ័យ​រកឃើញ​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ១ កាលពី​ខែមិថុនា នាង Stella Chew សញ្ជាតិ​សិង្ហ​បុរី​បាន​រកឃើញ​វិធី ដែល​នាង​អាច​បង្ហាត់​សុនខ​របស់​នាង​ដើម្បី​ធ្វើជា​អ្នក​រង់ចាំ​ប្រកាសអាសន្ន​ពេល​នាង​ឡើង​កម្រិត​ជាតិ​ស្ករ​។ នេះ​បើ​យោងតាម​វេ​ប​សាយ StraiteTimes​។​

​    ​ខណៈដែល​ការយក​សុនខ​ធ្វើជា​អ្នក​គាំពា​ក្នុងប្រទេស​ជាច្រើន​ជាពិសេស​អាមេរិក នៅ​ប្រទេស​តំបន់​អាស៊ី​មិនសូវ​ពេញនិយម​ការយក​សុនខ​មក​ធ្វើបែបនេះ​ទេ​។​

​    ​ជំងឺ​ទឹកនោមផ្អែម​ភាគច្រើន​គឺ​មិនអាច​ផលិត​អាំង​ស៊ុយ​លីន​បានទេ ដែល​នេះ​ធ្វើឱ្យ​អ្នកជំងឺ​ងាយ​នឹង​សន្លប់ នៅពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ពេក​។ ហើយ​ករណីនេះ​កើតឡើង​ច្រើនជាងគេ​ទៅលើ​អ្នកជំងឺ​នោម​ផ្អែម​ប្រភេទ ១​។​

​    ​នាង Chew បាន​បកស្រាយ​ថា "​អ្នក​ចាប់ផ្ដើម​ភ័យញ័រ ឬ​មិន​ប្រាកដប្រជា ហើយ​រាងកាយ​របស់​អ្នកនឹង​ទៅជា​ភ័យខ្លាច​។ មាន​ម្ដងនោះ វា​បាន​កើតឡើង​នៅពេល​ខ្ញុំ​កំពុង​គេង ហើយ​ខ្ញុំ​បាន​ជួប​ការលំបាក​ដើម្បី​ក្រោក​ពី​គេង និង​ក្រោក​មក​ទាំង​បែកញើស​ត្រជាក់​"​។​

​    ​ដោយសារតែ​ដឹង​ពី​តម្រូវការ​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​ផ្សេងទៀត​ដូច​នាង Chew បច្ចុប្បន្ន​នាង​បាន​កំពុង​ជួយ​បង្ហាត់​សុនខ​របស់​អ្នកជំងឺ​ដូច​នាង​ដោយ​គ្មាន​យក​កម្រៃ​នោះឡើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់