អ្នកស្រុក​រើស​បាន​កាំភ្លើង ​AK ​មួយ​ដើម​ប្រគល់ឱ្យ​ប៉ូលិស​ស្រុក​អង្គស្នួល​

    កណ្តាល ៖ ប្រជាពលរដ្ឋ ជា​មេភូមិ​រើស​បាន​អាវុធ AK47​ មួយ​ដើម​ដែល​អាច​នៅ​ប្រើ​បានមក​ប្រគល់ឱ្យ​ប៉ូលិស​ស្រុក​អង្គស្នួល​នៅ​ថ្ងៃទី​០៤​ មករា​ ២០១៧ វេលា​ម៉ោង​៩ ​និង​៤០​នាទី។​

    លោក សួង សុង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ​រស់នៅ​ភូមិ​អង្គ​សំណាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល មុខរបរ មេភូមិ បាន​យក​អាវុធ​០១​ដើម ធុន​AK47 ស្វាយ​បត់ បង់​០១ គ្រាប់​ចំនួន​០៧​ច្រេះ​ចាប់​តែ​អាច​ប្រើ​បាន យកមក​ប្រគល់ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​។​

    ប្រភព​អាវុធ មាន​ប្រជាពលរដ្ឋ​បង់សំណាញ់​បាន​ពី​ក្នុង​ត្រពាំងទឹក ភូមិ​អង្គ​សំណាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល។ បច្ចុប្បន្ន​ត្រូវបាន​រក្សា​ទុក្ខ​នៅ​អធិការដ្ឋាន​ស្រុក៕

Unnamed %283%29 adverise with khmeread

មតិយោបល់