samsung-banner
adverise with khmeread

ប៉េអឹម​ឃាត់​ជនសង្ស័យ​ម្នាក់​លួច​បំពង់​ទីប​ស្ពាន់​

Untitled 1

    ព្រះសីហនុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កាលពី​ល្ងាច​ថ្ងៃទី​៤ ​មករា​ ២០១៧ យោងតាម​បណ្តឹង​របស់​ឈ្មោះ ​ឆាវ ទឺ​វិ​ន​ ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ មាន​មុខងារ​ជា​ប្រធាន​សន្តិសុខ​ CIIDG (​ក្រុមហ៊ុនអគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​) ដោយ​ចោទ​ពីបទ​ថា​ជនសង្ស័យ​រូបនេះ​លួច​បំពង់​ទីប​ស្ពាន់​ចំនួន​០២​ដើម​ទម្ងន់​០៣Kg​នៅក្នុង​ឃ្លាំង​របស់​ក្រុមហ៊ុន​នៅ​ស្រុក​ស្ទឹងហាវ​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ​សេង សុខ​ហេង អាយុ​១៩​ឆ្នាំ ​ទីលំនៅ​ភូមិ​១ ​ឃុំ​ទំនប់រលក​ ស្រុក​ស្ទឹងហាវ ​ខេត្ត​ព្រះសីហនុ​ដកហូត​បាន​បំពង់​ទីប​ស្ពាន់​ចំនួន​០២​ដើម​រួច​កសាង​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់