ប៉ូលិស​ខេត្តកំពត​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​៣​នាក់​

    កំពត ៖ ប៉ូលិស​ខេត្តកំពត​បាន​បង្ក្រាប​ក​រ​ណី​ជួញដូរ​គ្រឿងញៀន​បាន​៣​នាក់​លើ​២​ករណី​ផ្សេងគ្នា​នៅ​ស្រុក​ឈូក និង ស្រុក​ទឹកឈូ។​

    ករណី​ទី​១-​ប៉ូលិស​ស្រុក​ឈូក​នៅ​ថ្ងៃទី០៤ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង១ ​និង​៣០​នាទីរសៀល​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍ ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក​ដោយ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​ នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​គឺ ១.​ឈ្មោះ លី ឡា​រី ភេទ​ប្រុស អាយុ៥០​ឆ្នាំ នៅ​ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​២.​ឈ្មោះ កែវ វាសនា ភេទ​ប្រុស អាយុ២០​ឆ្នាំ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០២ ​កញ្ចប់​តូច។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។​

    ករណី​ទី​២- ប៉ូលិស​ស្រុក​ទឹកឈូ​នៅ​ថ្ងៃទី០៤ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង១២ ​និង​៣០​នាទី ក្រោម​ការសម្របសម្រួល និង​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង ខាន់ សុផល កម្លាំង​ខេត្ត​បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​ថ្នាំញៀន នៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ដោ​ហ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ សន លី​នី​ន ភេទ​ប្រុស អាយុ៣០​ឆ្នាំ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០៦​កញ្ចប់​ធំ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់៕

adverise with khmeread