adverise with khmeread Index

ប៉ូលិសខណ្ឌមានជ័យឃាត់ខ្លួនចោរលួចម៉ូតូ៤នាក់

     ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌមានជ័យ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​២១​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​និង​៣០​នាទី​អា​ធ្រា​ត្រ​ចំណុច​ភូមិ ព្រែក​ទាល់ សង្កាត់ ស្ទឹងមានជ័យ ក្រោយ​ពេលធ្វើ​សកម្មភាព​លួច​ម៉ូតូ​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​៤​នាក់​គឺ​១-​ឈ្មោះ ឆក ឈាន ហៅ​ឈឿន ភេទ​ប្រុស អាយុ​២២ ឆ្នាំ មុខរបរ​មិន​ប្រាកដ ទីលំនៅ​ផ្ទះជួល ផ្លូវលំ  ភូមិ​ព្រែក​ទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ២-​ឈ្មោះ ឡេង វុទ្ធី ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ​មិន​ប្រាកដ  ទីលំនៅ​ផ្ទះជួល ផ្លូវលំ  ភូមិ​ព្រែក​ទាល់ សង្កាត់ ស្ទឹង​មាន ជ័យ ខណ្ឌ មានជ័យ ៣-​ឈ្មោះ ឈួន ស៊ីណាន​ហៅ ម៉ាប់ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ មិន​ប្រាកដ  ទីលំនៅ​ផ្ទះជួល ផ្លូវលំ  ភូមិ ព្រែក​ទាល់ សង្កាត់ ស្ទឹង​មាន ជ័យ ខណ្ឌ មានជ័យ​និង​៤-​ឈ្មោះ ទួន តុលា ហៅ ពេជ្រ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ មិន​ប្រាកដ ទីលំនៅ​ផ្ទះជួល ផ្លូវលំ  ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

      ប៉ូលិស​បន្តថា ការឃាត់ខ្លួន​បុរស​ខាងលើ​ជាប់​ពាក់ព័ន្ធ​ពីបទ​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ផុន ពៅ  ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ​បុគ្គលិក​ស​ណ្ឋា​គា​ណាហ្គា ស្នាក់នៅ​ផ្ទះជួល  ផ្លូវ​៨​បេ​តេ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន  ខណ្ឌ មានជ័យ កាលពី​ថ្ងៃទី​១៩​មករា​២០១៦ វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ចំណុច​មុខផ្ទះ​ជួល  ផ្លូវ​៨​បេ​តេ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន  ខណ្ឌមានជ័យ  ។​

     ក្នុងនោះ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង​:​ម៉ូតូ​០១​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០០៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1AD-7403 ស្លាក​លេខ​ជនសង្ស័យ​ដោះ​ចោល​បាត់​,​កូនសោរ​ម៉ូតូ​០២ និង​ស្លាក​លេខ​ម៉ូតូ​០១​បន្ទះ​លេខ​កំពង់ចាម 1B-3083 ។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់