samsung-banner
adverise with khmeread

ប៉ូលិស​ខេត្ត​ព្រះសីហនុ​វ៉ៃខ្នោះ​ជនសង្ស័យ​៣​នាក់​លក់​គ្រឿងញៀន​

Untitled 1

    ព្រះសីហនុ ៖ ប៉ូលិស​ខេត្ត​ព្រះសីហនុ​កាលពី​យប់មិញ​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ ២ ​ករណី​ចាប់បាន​មនុស្ស ​៣ ​នាក់​ និង​ដកហូត​វត្ថុតាង​មួយចំនួន។​

    ករណី​ទី​១- នៅ​យប់​ថ្ងៃទី​0៤ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​១២​កណ្តាល​អា​ធ្រា​ត្រ នៅ​ចំណុច​ក្រុមទី​២០ ភូមិ​១ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ កម្លាំង​ជំនាញ​ធ្វើ​ការបង្ក្រាប​មុខសញ្ញា​ចែកចាយ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ញ៉ែម សុផល ហៅ​ជូរ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ កម្មករ​ស្ងោរ​ក្តាម រស់នៅ​ម្តុំ​ផ្សារ​មាន់​ក្រុមទី​៣២ ភូមិ​១ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ។ ​វត្ថុតាង​ចាប់យក​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ១ ​កញ្ចប់។​

    ជនសង្ស័យ និង​វត្ថុតាង​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំ​រឿង​បញ្ចូនទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត​តា​នីតិវិធី។​

    ករណី​ទី​២-​នៅ​យប់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៩​ ​និង​២០នាទី​យប់​នៅ​ចំណុច​ក្រុម ទី​៨ ភូមិ​៣ សង្កាត់​លេខ​៣​ក្រុង​-​ខេត្ត​ព្រះសីហនុ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បានធ្វើការ​បង្ក្រាប ០២ មុខសញ្ញា​ចែកចាយ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-ឈ្មោះ សៀង ហេង​ហៅ ចាប មាស ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ក្រុមទី​៨ ភូមិ​៣ សង្កាត់ លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ និង ២-​ឈ្មោះ ឆាយ ប៉ិ ភេទប្រុស អាយុ​៤៦​ឆ្នាំ​មុខរបរ ម្ចាស់​ហាង ខារ៉ាអូខេ រស់នៅ​ក្រុមទី​៨ ភូមិ​៣ សង្កាត់​លេខ​៣​ក្រុង​-​ខេត្ត​ព្រះសីហនុ​។​ វត្ថុតាង​ចាប់យក​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ៣​កូន​កញ្ចប់ ទូរ​សព្ទ័ ២ គ្រឿង លុយ​ខ្មែរ​ចំនួន ១២០.០០០ រៀល​។​

    ជនសង្ស័យ និង​វត្ថុតាង​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់