ក្រុម​ជនពាល​នៅ​អាមេរិក​ដែល​ខឹង​ដូ​ណា​ល់​ត្រាំ​ជាប់ឆ្នោត ចាប់​បុរស​ស្បែក​សវាយ​យ៉ាង​សាហាវ​ហើយ​ថត Live លើ Facebook!

​    ​មនុស្ស​ចំនួន​បួន​នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​វីដេអូ​ដ៏​គួរឱ្យ​រន្ធត់​មួយ​បង្ហាញ​ពី​បុរស​វ័យក្មេង​ម្នាក់​ត្រូវបាន​ចាប់ធ្វើ​ជា​ចំណាប់ខ្មាំង និង​ធ្វើ​ទារុណកម្ម​ខណៈ​ក្រុម​ជនដៃដល់​ថែមទាំង​ផ្សាយ​ផ្ទាល់ (Live) តាម​បណ្តាញ​សង្គម Facebook ទៀតផង​។ នេះ​បើតាម​កាសែត Daily Mail ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​    ​បុរស​ពីរ​នាក់​និង​នារី​ពីរ​នាក់ ដែល​ត្រូវបាន​ជឿថា​មាន​អាយុ​លើ ១៨ ឆ្នាំ ត្រូវបាន​ឃុំខ្លួន​ដោយ​ប៉ូលិស​ទីក្រុង​ឈី​កា​ហ្គោ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់ពី​អាជ្ញាធរ​បានកត់សម្គាល់​នូវ​វីដេអូ​រយៈពេល ៣០ នាទី​របស់​ពួកគេ​។​

​    ​វីដេអូ​ខាងក្រោម​នេះ​បង្ហាញ​ពី​យុវជន​ស្បែក​ខ្មៅ​បួន​នាក់​បាន​ចាប់​បុរស​ស្បែក​សម្នាក់​ជា​ចំណាប់ខ្មាំង​នៅក្នុង​ផ្ទះមួយ​នៅ​តំបន់ West Lexington កាលពី​ថ្ងៃ​អង្គារ​។ វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​ដោយ​ឈ្មោះ Brittany Herring ប៉ុន្តែ​ត្រូវបាន​លុបចោល​ពី​គណនី Facebook របស់​នាង​។​

​    ​ជនរងគ្រោះ ដែល​ប៉ូលិស​បាន​និយាយថា​ត្រូវការ​មនុស្ស​ជួយ​ជា​ចាំបាច់ ត្រូវបាន​គេ​ឃើញ​ចងដៃ​និង​មាន​ស្កុ​តបិទ​នៅ​មាត់​។ នៅក្នុង​វីដេអូ​គេ​ឃើញ​ជនរងគ្រោះ​ត្រូវបាន​ទាត់​និង​ធាក់​មុននឹង​ត្រូវបាន​កាត់សក់​។​

​    ​ក្នុង​ឃ្លី​ប​ខាងក្រោម​គេ​អាច​ឮ​មនុស្ស​ម្នាក់​ស្រែកថា "​អា​ដូ​ណា​ល់​ត្រាំ​ចង្រៃ ពួក​អា​ស្បែក​ស​ចង្រៃ​"​។​

​    ​ទោះយ៉ាងណា ជនរងគ្រោះ​បានទទួល​ការព្យាបាល​និង​ចេញ​មន្ទីរពេទ្យ ខណៈ​ជនល្មើស​នឹង​កាត់ទោស​នៅ ២៤ ម៉ោង​បន្ទាប់​។ ប៉ូលិស​មិនទាន់​ហ៊ាន​សន្និដ្ឋាន​នៅឡើយ​ថា​តើ​ការវាយប្រហារ​នេះ​ត្រូវបាន​ជំរុញ​ដោយ​ការ​រើស​អើ​ស​ឬ​យ៉ាងណា​៕

 

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់