Duterte សារភាពថា​មាន​ក្មួយ​ច្រើន​នាក់​ចូលរួម​ជាមួយ ISIS ហើយ​ថាបើ​ជួប​កន្លែង​ណាមួយ "​អត់​ទុក​ទេ​"

    ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​លាតត្រដាង​កាលពី​ថ្ងៃ​ពុធ​ថា គាត់​មាន​ក្មួយ​ច្រើន​នាក់ ចូលរួម​ជាមួយ​ក្រុម​ភេរវកម្ម​អាយ​ស៊ី​ស និង​ប្តេជ្ញា​ចាត់ការ​ពួកគេ​ភ្លាម ប្រសិនបើ​បាន​ជួបគ្នា​ត្រង់​ណាមួយ​។​

​     មេដឹកនាំ ដែល​បង្ក្រាប​គ្រឿងញៀន​យ៉ាង​សម្លាប់​រង្គាល​ក្នុងប្រទេស​ខ្លួន​នេះ បានចេញ​ការព្រមាន​ដូច្នេះ ខណៈ​រូបលោក​ទទួលស្គាល់ថា "ISIS ហាក់​មាននៅ​គ្រប់​ទីកន្លែង​"​។ 

​    ​Duterte សន្យា​ចាត់ការ ប្រសិនបើ​គាត់​បាន​ជួប "​កន្លែង​ណាមួយ​" ជាមួយ​សាច់ញាតិ ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​ដែលមាន​ទំនាក់ទំនង​ជាមួយ​អាយ​ស៊ី​ស​។ 

​    ​លោក​បាន​ប្រាប់​វេ​ប​សាយ Rappler ថា "​និយាយ​ដោយស្មោះ ខ្ញុំ​មាន​ក្មួយ​នៅ​ភាគី​ម្ខាង​ទៀត ជាមួយ​ក្រុម MI និង MN​។ ខ្ញុំ​ឮថា​ខ្លះ​នៅ​ជាមួយ Duterte"​។​

​    ​មេដឹកនាំ​អាយុ ៧១ ឆ្នាំ​រូបនេះ​ចង់​និយាយ​សំដៅលើ​ក្រុម​ជ្រុលនិយម រណ​សិស្ស​រំដោះ​ម៉ូ​រ៉ូ​អ៊ីស្លាម (MI) និង រណសិរ្ស​រំដោះជាតិ​ម៉ូ​រ៉ូ (MN) ដែលមាន​ទំនាក់ទំនង​ជាមួយ ISIS​។ 

​    ​Duterte បាន​រង​ការរិះគន់​ជុំវិញ​ពិភពលោក រួមទាំង​ពី​សហរដ្ឋអាមេរិក​និង UN​សម្រាប់​សង្គ្រាម​លើ​គ្រឿងញៀន​ដែល​សម្លាប់​មនុស្ស​ជាង ៥.០០០ នាក់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត