ក្រុមហ៊ុន LG បញ្ចេញ​ទូរទស្សន៍​មហា​ស្តើង អាច​បិទ​លើ​ជញ្ជាំង ដូច​ក្រដាស​បិទ​ជញ្ជាំង​

    ​ក្រុមហ៊ុន LG បាន​បញ្ចេញ​ឧបករណ៍​ជាច្រើន​ដើម្បី​ជួយ​ឱ្យ​ផ្ទះ​របស់​អ្នក​កាន់តែ​ឆ្លាត ក្នុងនោះ​រួមមាន​ទាំង​ទូរទស្សន៍​មហា​ស្ដើង​ដែល​អាច​ព្យួរ​នៅ​ជញ្ជាំង​ជាមួយនឹង​ដែក​ឆក់​បាន​។​

​    ​ទូរទស្សន៍ Ultrathin LG Signature OLED W មាន​កម្រាស់​ត្រឹមតែ ២,៥៧ មិល្លីម៉ែត្រ​ប៉ុណ្ណោះ ហើយ​អេក្រង់​មាន​ទំហំ ៦៥ អ៊ី​ញ​។​

​    ​យ៉ាងណាមិញ​ក្រុមហ៊ុន​នេះ​មិនទាន់មាន​គោលបំណង​ដាក់​វា​លក់​នៅលើ​ទីផ្សារ​នៅឡើយ​ទេ ហើយ​តម្លៃ​វិញ​ក៏​មិនទាន់​បញ្ចេញ​ដែរ​។​

​    ​ដោយឡែក​ទូរទស្សន៍​នេះ​ក៏មាន​ភ្ជាប់​នៅ Wi-Fi និង​រន្ធ HDMI ចំនួន​បួន រួមទាំង​បច្ចេកវិទ្យា​វីដេអូ 4K និង HDR ហើយ​ក៏មាន​ទូរទស្សន៍​ប្រភេទ​នេះ​ក្នុង​ទំហំ​អេក្រង់ ៧៧ អ៊ី​ញ​ផងដែរ​។​

​    ​ប្រព័ន្ធ​ដំណើរការ​រប​ស់​ទូរទស្សន៍​នេះ​គឺ​ប្រើ WebOS 3.5 និង​ភ្លឺ​ជាង​ទូរទស្សន៍​កញ្ចក់ OLED ២៥ ភាគរយ​៕

 

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់