Jose Mourinho ប្រាប់​មូលហេតុ​ដែល​ធ្វើឱ្យ​គាត់​ឆាប់​លង់​ស្នេហ៍​នឹង​ក្លឹប​បិសាច​ក្រហម​

    ​លោក Jose Mourinho បាន​បង្ហើប​ឱ្យដឹងថា ប្រិយមិត្ត​របស់​បិសាច​ក្រហម Manchester United បានធ្វើឱ្យ​គាត់​បាក់ចិត្ត​លង់​ស្រឡាញ់​ជាមួយនឹង​ក្លឹប​។​

​    ​Mourinho ដែល​បច្ចុប្បន្ន​ដឹកនាំ​កូនក្រុម​ឱ្យ​ឈ្នះ ៦ ប្រកួត​ជាប់​គ្នា បាន​បង្ហើប​ឱ្យដឹងថា គាត់​គឺ​ពិតជា​ស្រឡាញ់​ជីវិត​នៅលើ​ទឹកដី Old Trafford​។​

​    ​ហើយ​ពេលដែល​គេ​ចោទ​សួរថា​មកពី​ហេតុអ្វី គាត់​បាន​បង្ហាញថា រឿង​ទាំងស្រុង​គឺ​ដោយសារតែ​អ្នកគាំទ្រ​។​

​    ​Mourinho បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ MUTV ថា "​ល្អ រឿង​ដែល​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ដក់​ជាប់​ជ្រាលជ្រៅ​អំពី​ក្លឹប​នេះ និង​មនុស្ស​នៅទីនេះ និង​កា​រស​ម្រេ​ចិត្ត​ក្នុង​ការធ្វើការងារ​ដើម្បី​មនុស្ស​នៅទីនេះ គឺ​ដោយសារ​មនុស្ស​នៅទីនេះ​។ មនុស្ស​នៅទីនេះ​គឺជា​ប្រភេទ​នៃ​ក្រុម​អ្នកគាំទ្រ Manchester United ដែលជា​អ្នកគាំទ្រ​មួយ​មាន​អនុស្សាវរីយ៍​ដ៏​មិនគួរ​ឱ្យ​ជឿ​កាលពី​អតីតកាល ប៉ុន្តែ​ខ្ញុំ​ដឹង​ពី​ការពិត​នាពេល​ឥឡូវ​នេះហើយ​។ ក្រុម​អ្នកគាំទ្រ​មួយ​ដែល​តែងតែ​រក្សា​ការរំពឹងទុក​សម្រាប់​អនាគត ប៉ុន្តែ​ពួកគេ​ដឹង​ពី​វិថី​ដែល​ធ្វើដំណើរ​ទៅកាន់​ទីនោះ ហើយ​ពួកគេ​តែងតែ​គាំទ្រ​ក្រុម សូម្បីតែ​ស្ថិតនៅ​ក្នុងអំឡុងពេល​ដ៏​អាក្រក់​ដែល​ពួកគេ​យើង​មាន​ក៏ដោយ​។ រឿង​ទាំងនោះ សម្រាប់​ខ្ញុំ គឺជា​រឿង​ដ៏​មាន​សារៈសំខាន់​បំផុត ដោយសារតែ​វា​រឿង​ទាំងនេះហើយ ដែល​ធ្វើឱ្យ​ខ្ញុំ​ធ្លាក់​អន្លង់​ស្នេហ៍​ជាមួយនឹង​ក្លឹប​ថ្មី​នេះ​។ ខ្ញុំ​គិតថា​មនុស្ស​អស្ចារ្យ​នៅទីនេះ​ហើយ ដែល​ធ្វើឱ្យ​ខ្ញុំ​រំភើប​ចិត្តខ្លាំង​"៕

Crystal palace v manchester united premier league adverise with khmeread

មតិយោបល់