samsung-banner
adverise with khmeread

Rio Ferdinand: Patrice Evra អាច​នឹង​វិលត្រឡប់​មកកាន់​ទឹកដី Old Trafford វិញ​

Evra

​    អតីត​ខ្សែការពារ​ក្លឹប Man Utd កីឡាករ Rio Ferdinand បាន​ប៉ាន់ប្រមាន​ថា ខ្សែការពារ Patrice Evra អាច​នឹង​វិល​ត្រឡប់មក​ពហុកីឡាដ្ឋាន Old Trafford ជាថ្មី​ម្តងទៀត​។ 

    Evra ហាក់ដូចជា​គ្មាន​កៅអី​ទេ​ក្នុង​ក្រុម​ជម្រើស​របស់ Juventus នៅ​រដូវ​កាល​នេះ ។ លោក Federico Pastorello ភ្នាក់ងារ​របស់​ខ្សែការពារ​បារាំង​រូបនេះ​សារភាពថា កីឡាករ​វ័យ​៣៥​ឆ្នាំ​រូបនេះ អាច​នឹង​ចាក​ចេញពី​ក្លឹប​នៅ​ក្របខណ្ឌ Serie A ហើយ Ferdinand បាន​ព្រលយ​ពាក្យ​ថា ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​ស្ថិតក្នុង​ដំណើរ​វិល​ត្រឡប់មក Man Utd វិញ​។​

​    ​Ferdinand និង Evra គឺជា​មិត្ត​រួម​ក្រុម​នៅ Man Utd ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១៤ មុនពេល Evra ចាក​ចេញទៅ​ក្លឹប Juventus ហើយ Ferdinand ចាក ចេញទៅ​ក្លឹប QPR​។ Ferinand បាន​សរសេរ​នៅលើ​ទំព័រ Instagram ថា “Patrice Evra​។ ខ្ញុំ​បានឮ​តាម​បណ្តាញ​ព័ត៌មាន​ថា អ្នកនឹង​ត្រឡប់មកផ្ទះ​វិញ​”៕

adverise with khmeread

មតិយោបល់