Liverpool បដិសេធ​សំណើរ​ផ្ទេរ​ខ្សែបម្រើ Kevin Stewart នៅ​ខែម​ករានេះ​

​    ​ក្លឹប Liverpool បាន​អះអាងថា គ្មាន​បំណង​លក់​ខ្សែបម្រើ Kevin Stewart ទេ ហើយ​បាន​ច្រានចោល​សំណើ​ផ្ទេរ​កីឡាករ​រូបនេះ​ជា​បន្តបន្ទាប់​។ 


​​    ​ក្លឹប​ជាច្រើន​ដូចជា West Brom, Brighton, Newcastle និង​ក្លឹប Aston Villa សុទ្ធតែ​បង្ហាញ​ចំណាប់អារម្មណ៍​លើ​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​។ ប៉ុន្តែ​ក្រុម​ហង្ស ក្រហម​បាន​ច្រានចោល​សំណើ​៦​លាន​ផោន​សម្រាប់ Stewart កាលពី​រដូវក្តៅ​ឆ្នាំ មុន ហើយ​ជំហរ​របស់​ពួកគេ​នៅ​ដដែល ដោយ​លោក Jurgen Klopp ប្តេជ្ញា​រក្សាទុក​កីឡាករ​រូបនេះ​។​

​    គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​កោតសរសើរ​ឥរិយាបថ​និង​ការខិតខំ ហ្វឹកហាត់​នឹង​ការរីកចម្រើន​របស់ Stewart ក្នុង​រយៈពេល​១២​ខែ​ចុង​ក្រោយនេះ ។ ទោះជា​យ៉ាងណា​ឱកាស​របស់​កីឡាករ​រូបនេះ​ត្រូវបាន​កាត់បន្ថយ​នៅ​រដូវ​កាល​នេះ ដោយ​បង្ហាញមុខ​បានតែ​ពីរលើក​និង​លេង​ជា​កីឡាករ​បម្រុង​បាន​៥​លើក​ប៉ុណ្ណោះ​៕

Kevin stewart adverise with khmeread