Middlesbrough សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ Rudy Gestede ពី​ក្លឹប Aston Villa

    ​អ្នក​ចាត់​របស់​ក្លឹប Middlesbrough លោក Aitor Karanka បាន​ចាត់​វិធានការណ៍​ភ្លាមៗ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ក្រុម​របស់លោក​ហើយ​លោក​បាន​យកឈ្នះ​ការ​ប្រជែង​ពី​ក្លឹប Crystal Palace និង West Brom បន្ទាប់ពី​បានសម្រេច​ចិត្ត​ព្រមព្រៀង​ផ្ទេរ​កីឡាករ Rudy Gestede ពី Aston Villa ក្នុងតម្លៃ​៦​លាន​ផោន​។​

​    ​Gestede រំពឹងថា នឹង​អាច​បង្ហាញមុខ​ក្នុងការ​ប្រកួត​ជុំ​ទី​៣​នៅ​ព្រឹត្តិការណ៍​ដណ្តើមពាន FA Cup របស់ Middlesbrough ជាមួយ​ក្រុម Sheffield នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​។​

​    ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កីឡាករ​ដំបូង​ដែល​លោក Karanka ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​។ Gestede រកបាន​៣២​គ្រាប់​ក្នុង​លី​ក​សម្រាប់​ការបង្ហាញ មុខ​៥០​លើក​ឲ្យ​ក្រុម Blackburn ប៉ុន្តែ​ក្រោយ​ការចាកចេញ​មកកាន់ Aston Villa កីឡាករ​រូបនេះ​ធ្វើ​មិន​បានល្អ​ទេ​៕

Rudy gestede adverise with khmeread

មតិយោបល់