លោក Carlo Ancelotti ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ថា Vidal នឹង​ចាកចេញ​ដើម្បី​ទៅ​ចូលរួម​ជាមួយ Chelsea

    ​គ្រូបង្វឹក​របស់​ក្លឹប Bayern Munich លោក Carlo Ancelotti បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ថា ខ្សែបម្រើ Arturo Vidal នឹង​ចាកចេញ​ដើម្បី​ចូលរួម​ជាមួយ​ក្លឹប Chelsea នៅ​ខែ​នេះ ដោយ​លោក​ហៅ​ពាក្យ​ចចាមអារ៉ាម​នេះ​ថា “​ដូច​សំរាម​”​។​

​    ​ថ្មីៗ​នេះ​កីឡាករ​សញ្ជាតិ​ឈី​លី​រូបនេះ​បាន​អះអាងថា ខ្លួន​គឺជា​គោលដៅ​ផ្ទេរ​របស់​ក្លឹប Chelsea ខណៈ​លោក Antonio Conte គ្រោង ចង់​បន្ថែម​កីឡាករ​ក្នុង​ក្រុម​របស់លោក​នៅ​ខែ​នេះ​។​

​     Vidal គឺជា​កីឡាករ​ដែល​គេ​អះអាងថា អាច​ចូលមក​ជំនួស​តំណែង​របស់ Oscar ដែល​ក្លឹប Chelsea បាន​លក់​ទៅ​ឲ្យ​ក្លឹប​ចិន​ក្នុងតម្លៃ​៦០​លាន​ផោន ។ 

​    ​ទោះបីជា​យ៉ាងណា​ក្លឹប Bayern Munich អះអាងថា កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​មិន​ទៅណា​ទេ​។ នៅពេល​សួរនាំ​ជុំវិញ​អនាគត​របស់ Vidal គ្រូបង្វឹក​អ៊ី​តា លី​រូបនេះ​បាន​និយាយថា “​ដូច​សំរាម​។ គ្មាន​ន័យ​ទាល់តែសោះ​”៕

Vidal
adverise with khmeread
Loading ad ...