ថ្លៃទឹកដោះ​ឡើង​ខ្ពស់​ពេក មន្ត្រី​ចិន​ចេញ​វិធានការ​បញ្ចុះតម្លៃ​ថ្លៃទឹកដោះ​ដើម្បី​សម្រាល​ការលំបាក​ដល់​ខាង​កូនកំលោះ​

    ​មន្ត្រី​នៅ​ប្រទេស​ចិន​ភាគ​ខាងកើត  បាននិងកំពុង​ព្យាយាម​ដាក់​កម្រិត​ថ្លៃ​ជំនូន​អាពាហ៍ពិពាហ៍ ឬ ថ្លៃទឹកដោះ ដែល​កាន់តែ​ឡើងថ្លៃ​ខ្ពស់​ទៅៗ​រាល់ថ្ងៃ​ដោយ​ស្នើឱ្យ​ចុះ​តម្លៃ​បណ្តា​ការកូន​ក្រមុំ​ក្នុង​កម្រិត​សមរម្យ​មួយ ដែល​កូនកំលោះ​អាច​បង់​ឱ្យទៅ​ក្រុមគ្រួសារ​របស់​កូនក្រមុំ​។​

​    ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ មានការ​ប្រែ​ប្រួស​ល​ខ្លាំង​នៅ​ប្រទេស​ចិន​សម្រាប់​បុរស ដែល​ត្រូវប្រគល់​លុយ​ថ្លៃ​បណ្តា​ការ​ឱ្យទៅ​គ្រួសារ​របស់​អនាគត​ភរិយា​របស់ខ្លួន​។ ប៉ុន្តែ​ថ្លៃទឹកដោះ​ចេះតែ​កើនឡើង​ខ្ពស់ ជាពិសេស​នៅ​តំបន់​ដាច់ស្រយាល​ក្រីក្រ​។ ប្រាក់​ថ្លៃទឹកដោះ​អាច​ឡើងដល់​ជាង ១០០.០០០ យ័ន​ឯណោះ​គឺ​ប្រហាក់ប្រហែល ១៤.០០០​ដុល្លារ នៅ​កន្លែង​ខ្លះ​ក្នុងប្រទេស​នេះ​។​

​    ​អាជ្ញាធរ​នៅ​ទីក្រុង Taiqian ក្នុង​ខេត្ត Henan ចង់ឱ្យ​ថ្លៃទឹកដោះ​ចុះថ្លៃ​ច្រើន​។ គោលការណ៍​ណែនាំ​ថ្មី​និយាយថា ថ្លៃទឹកដោះ​គួរតែ​មិន​លើសពី​៦០.០០០​យ័ន​នោះទេ ហើយ​ក្រុម​អាជ្ញាធរ​កំពុង​ជំរុញ​សាមីខ្លួន ដែល​នឹង​រៀបការ​ឱ្យធ្វើ​ពិធី​រៀបការ​ល្មម​សមរម្យ​មួយ​។​

​    ​គោលការណ៍​ណែនាំ​ថ្មី​នេះ​និយាយថា តុ​ការ​មិនឱ្យ​លើសពី​១០​តុ​នោះទេ​។ ក៏ប៉ុន្តែ​យោងតាម​សេចក្តីរាយការណ៍​របស់​វិទ្យុ​ជាតិចិន គឺ​មិនមាន​ការដាក់ទោស​ចំពោះ​ការមិន​ធ្វើតាម​ការណែនាំ​នេះ​ទេ​៕

ប្រភព៖BBC

 93261990 gettyimages 52907925 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...