adverise with khmeread Fire

អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង អស់​ទ្រព្យសម្បត្ដិ​មួយចំនួន នៅសង្កាត់ស្លក្រាម

   សៀមរាប ​៖ ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​មាន​៥​បន្ទប់​ធ្វើ​ពី លើ​ថ្ម​ក្រោមលើឈើទំហំ​៨​ម៉ែត្រគុណនឹង២០​ម៉ែត្រ​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់​ទ្រព្យ​មួយចំនួន​បណ្តា​លម​ក​ពី​ទុស្សេ​ខ្សែភ្លើង ហើយមនុស្ស​ម្នាក់​ស​ន្លប់ខណៈ​បុរស​រូប​នោះ​ជួយ​ពន្លត់ភ្លើង​រអិលដួល​។
​    គ្រោះថ្នាក់នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧និង​៣០​នាទី​យប់ ថ្ងៃទី​៣០​ខែវិច្ឆិកា ២០១៥​ស្ថិតក្នុង​ភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ទល់មុខ​បណ្ណា​គារ​សេរីភាព​។
​   ប្រភព​ព័ត៌មាន បានឲ្យដឹងថា នៅក្នុង​បន្ទប់​ផ្ទះ​កើតហេតុ​ខាងលើ​គេ​ឃើញ​ផ្សេង​ហុយ​ចេញពី​បន្ទប់ ដែល​គេ​សង្ស័យថា ឆ្លង​ចរន្ដអគ្គិសនី ។បន្ទាប់​ប្រជាពលរដ្ឋ​និង​ម្ចាស់ផ្ទះ​បាន​យក​បំពង់​ពន្លត់អគ្គីភ័យបាញ់ពន្លត់ប៉ុន្ដែ​មិន​អាច​ពន្លត់​បាន​។​
   ប្រភព​បន្ដថា ក្រោយមក​រថយន្ដ​ពន្លត់អគ្គីភ័យ​បាន​បាញ់​ទឹក​ពន្លត់​ទើប​រលត់​ទាំងស្រុង។នៅក្នុង​ហេតុការណ៍​នោះ មាន​បុរស​ម្នាក់​បាន​ដូលសន្លប់ ដោយសារ​ជួយ​ពន្លត់ភ្លើង​ជាន់​ឈើ​រអិលដួល ប៉ុន្ដែ​គេ​មិនដឹងថា ជា​ម្ចាស់ផ្ទះ​ឬ​អ្នក​ជិតខាង​ឡើង រួចហើយ​សមត្ថកិច្ច​ហៅ​ឡានពេទ្យ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាម​។​
​    ប៉ូលិសក្រុង​សៀមរាប បានឲ្យដឹងថា ម្ចាស់ផ្ទះ​មានឈ្មោះ ឆៃ សុខ​ប៊ុនធឿន មុខរបរ​ដឹក​ភ្ញៀវ ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប សរុប​ការខូចខាត បន្ទប់​ជួល​១​ទំហំ​៣​ម​x៤​និង​សម្ភារ:ក្នង​បន្ទប់​មួយចំនួន​។ មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​ការឆាប​ឆេះ​នេះ​គឺ​បណ្តាលមកពី​ទុស្សសេ​ខ្សែភ្លើង ។​
     ក្នុង​ហេតុការណ៍​ពន្លត់​អគ្គីភ័យ​នេះ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​ចំនួន​២​គ្រឿង ទើប​អាច​ជួយ​ពន្លត់​បាន​ដោយ​ជោគជ័យ​និង​មិន​មាន​រាលដាល​ដល់​ផ្ទះ​ជិតខាង​នោះ​ទេ​៕

adverise with khmeread

មតិយោបល់